ឧត្តមសេនីយ៍ឯក លឹមតុងហួត៖​ មេភូមិជាសមាសភាពសំខាន់ជួយឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug

ចែករំលែក៖

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លៃងបែបនេះ ក្នុងឱកាសដែលលោកចូលជាវាគ្មិននៅក្នុងវេទិកាតុមូលនៅអគ្គនាយកដ្ឋានវិទ្យុកម្ពុជា ក្រោមប្រធានបទ «យុវជនចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលើកស្ទួយវប្បធម៌ជាតិ» កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ កន្លងទៅ ។

ក្នុងកិច្ចពិភាក្សានោះ ក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ​ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន​ ដែលតែងតែសហការជួយដល់ការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនផ្តល់ព័ត៌មានពិតពីបញ្ហាគ្រឿងញៀនដើម្បីឱ្យប្រជាពលរដ្ឋបានដឹង បានឮ បានយល់ ទទួលយក និងចូលរួមកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ក្នុងឱកាសនៃកិច្ចពិភាក្សានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ការងារពីការងារអាទិភាពដែលតម្រូវឪ្យមាមានការចូលរួមគ្រប់សមត្ថភាពទាំងអស់ជាចលនាជាតិមួយក្នុងនោះការងារផ្សព្វផ្សាយអប់រំគឺជាការងារអាទិភាពទី១សំដៅឱ្យគ្រគ្រប់សមាសភាពទាំងអស់នៅក្នុងសង្គមត្រូវតែចូលរួមនិងទទួលបាននូវសារអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដើម្បីចាកចេញផុតបានពីការមិនទៅជក់ មិនជួញគ្រឿងញៀនដែលនាំឱ្យនាំទុកដល់ខ្លួនឯង នាំចំបែងដល់ក្រុមគ្រួសារ នាំបញ្ហាដល់សហគមន៍និងសង្គមជាតិយើងទាំងមូល។ 

ជាមួយគ្នានេះក្នុងកិច្ចពិភាក្សានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានលើកឡើងពីរការងារលេចធ្លោក្នុងរយៈពេលមួយឆ្នាំនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃនីតិកាលទី ៧ ដែលក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធឌីជីថលគឺកម្មវិធីទូរសព្ទដៃ NoDrug ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ ក្នុង រយៈពេល១០ខែកន្លងទៅនេះមានអ្នកចូលប្រើប្រាស់កម្មវិធីនេះរហូតដល់ជាង ៤ម៉ឺននាក់ហើយមានការរាយការណ៍ពីករណីគ្រឿងញៀនលើសពី១ពាន់ករណីនិងកម្ពុជាគ្មានការផលិតកែច្នៃគ្រឿងញៀន និងទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជាបានដាក់App NoDrug ឱ្យប្រជាពលរដ្ឋនៅភូមិជាប់នឹងតំបន់ព្រំដែនប្រើប្រាស់រាយការណ៍ ។ 

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានថ្លែងបញ្ជាក់ថាដើម្បីឲ្យកម្មវិធីទូរសព្ទដៃ NoDrug នេះឆាប់បានដឹងដល់ប្រជាពលរដ្ឋទូទៅកាន់តែឆាប់នោះគឺមេភូមិជាអ្នកដើរតួនាទីយ៉ាងសំខាន់បំផុត ព្រោះថាមេភូមិគឺនៅជិត នៅជាប់នឹងប្រជាពលរដ្ឋ ដូច្នេះរាល់ការផ្សព្វផ្សាយរបស់មេភូមិគឺជាព័ត៌មានពិតហើយប្រជាពលរដ្ឋនឹងអាចទទួលយកបានដូចនេះការផ្សព្វផ្សាយពីអត្ថប្រយោជន៍ App Nodrug នឹងទទួលបានជោគជ័យបន្ថែមទៀត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print