ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ALPHARD ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកGAC GS3ដែលឈប់ចត នៅចិញ្ចើមផ្លូវរងការខូចខាត បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយដែល ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក
ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BY-1729 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុង ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុបានរេចង្កូតទៅផ្នែកខាងស្តាំហើយបានជ្រុលទៅបុករថយន្តម៉ាក GAC GS3 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CA- 4136 ពីក្រោយដែលឈប់ចតនៅចិញ្ចើមផ្លូវរងការខូចខាត ដោយរថយន្តម៉ាក ALPHARD ជារថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ និងរថយន្តម៉ាក GAC GS3 រងការខូចខាតផ្នែកខាងក្រោយ ។
ក្រោយពេលកើតហេតុដោយមានតំណាងភាគីខាងរថយន្តបង្កនិងរថយន្តរងគ្រោះបានសម្របសម្រួលគ្នារង់ចាំក្រុមហ៊ុនធនារ៉ាប់រងដោយខាងភាគីរថយន្តបង្កយករថយន្តរងគ្រោះទៅ ជួសជុលដើម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ