រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)
ពិតជាស្មានមិនដល់ មិនបានប៉ុន្មាននាទីផង រថយន្តទំនើបមួយគ្រឿងរបស់ឧកញ៉ាដីឡូត៍ដែលផ្ទុកមនុស្សប្រាំនាក់បានបោះពួយយ៉ាងលឿនមកដល់សណ្ឋាគារ រំចង់ដែលស្ថិតនៅមិនឆ្ងាយពីក្លឹបកម្សាន្តប៉ុន្មានឡើយ។ ពេលទៅដល់ភ្លាម កងអង្គរក្ស និងតៃកុងឡានឧកញ៉ា ប្រញាប់គ្រាហ៍សោមា និង បុប្ផា ចូលបន្ទប់ប្រណីតដែលគេរៀបចំហើយស្រេច គឺបន្ទប់មួយមានគ្រែពីរ។ សោមា ដែលស្រវឹងទន់ខ្លួនប្រាសខ្លួនដេកលើពូកម្ខាង ឯបុប្ផាដេកនៅគ្រែពូកម្ខាង ។ ចំណែកអង្គរក្សបីនាក់ដេកនៅបន្ទប់ផ្សេង។ ពេលមកដល់ភ្លាមភ្លាមនោះ លោកឧកញ៉ាសម្បត្តិដែលស្រវឹងស្រឿងៗ បានមកដល់ហើយធ្វើសញ្ញាឲ្យកូនចៅយកថ្នាំញៀនពីឡានមកជក់ក្នុងបន្ទប់។ កងអង្គរក្សហាក់ដូចជាយល់ចិត្តបានហុចថ្នាំញៀនទៅឲ្យចៅហ្វាយនាយទាំងញញឹម។ បន្ទាប់ពីអង្គរក្សចេញផុត លោកឧកញ៉ាដែលអង្គុយកៀកនឹង សោមា បានយកដៃអង្រួន សោមា ឱ្យដឹងខ្លួនដើម្បីជក់ថ្នាំញៀន គ្រាដែលកន្លងមក លោកឧកញ៉ាបង្រៀនឲ្យនាងចេះជក់ពីរលើកមកហើយ។ សោមា ក្រោកឡើងអង្គុយទាំងភ្នែកស្រទន់រួចឈោងដៃចាប់យកថ្នាំញៀនពីឧកញ៉ាសម្បត្តិមកជក់បង្ហុយផ្សែងទ្រលោម គឺជក់បន្ទាប់ពីឧកញ៉ាជក់បឺតបង្ហុយផ្សែង៣ដងរួចមកហើយដែរ។ នៅគ្រែម្ខាងទៀតឯណោះ បុប្ផាកំពុងដេកស្រម៉ុកយ៉ាងសុខស្រួលហាក់ដូចជាទុកឱកាសឲ្យអ្នកទាំងពីរប្រព្រឹត្តសកម្មភាពល្មើសច្បាប់តាមចិត្ត។ មួយសន្ទុះស្រាប់តែ សោមា ចេះតែរសាប់រសល់ក្នុងខ្លួនដោយអាការៈអន្ទះអន្ទែងស្រមៃឃើញតែភាពសប្បាយភ្លើតភ្លើននៅពីមុខ។ នាងយកដៃប្រឡេះឡេវអាវបញ្ចេញគល់សុដន់សក្បុស ព្រមទាំងលើកដៃលើកជើងងក់ក្បាលងីងើហាក់ដូចមនុស្សអារក្សចូល។ សកម្មភាពបែបនេះធ្វើឲ្យលោកឧកញ៉ាញញឹមខ្ជឹប ខួបផ្សំនឹងកំសួលតណ្ហាពុះកញ្រ្ជោលមានកម្ដៅរាប់អង្សាផងនោះ លោកឧកញ៉ាចាប់ផ្ដើមយកដៃច្បិចថ្ពាល់នាងក្រមុំថ្នមៗ រួចឱនថើបចាប់ពីកញ្ចឹងករហូតដល់ក្បាលពោះធ្វើឲ្យសោមានាងស្រៀវស្រើបយកដៃស្រវាឱបឧកញ៉ាវិញទាំងមិនដឹងខ្លួន។ រឹតតែបានចិត្ត ឧកញ៉ាសម្បត្តិ មិនបង្អង់យូរចាប់ផ្ដើមច្បូតសំលៀកបំពាក់សោមាអស់ចេញពីខ្លួន ធ្វើឱ្យរាងកាយរបស់នាងនៅននលគកចាំងនឹងពន្លឺភ្លើងពណ៌មើលទៅឃើញតែសាច់សលឿង រលោងស្រមោចវារជ្រុះ។ ប្រៀបបានស្រមោចនិងស្ករ ឃើញថា ពេញមួយរាត្រី សោមា បានក្លាយជាចំំណីតណ្ហារបស់ឧកញ៉ាដីឡូត៍ទាំងនៅវ័យក្មេងខ្ចីល្ហក់ខណៈដែលនាងស្ថិតក្នុងវ័យក្រមុំព្រហ្មចារីមិនដែលស្គាល់រសជាតិស្នេហា ប្រៃ ល្វីង ជូរ ផ្អែម យ៉ាងណានោះ។
នៅតាមជនបទឯណោះមាន់ចាប់ផ្ដើមរងាវបញ្ជាក់ឲ្យដឹងថាព្រះអាទិត្យនឹងរះនៅពេលបន្តិចទៀតនេះហើយ។ រីឯនៅទីក្រុងភ្នំពេញមនុស្សម្នាចាប់ផ្ដើមភ្ញាក់ពីដំណេកចេញទៅរកស៊ីខ្វាត់ខ្វែងខ្លះទៅហើយ។ ក្រឡេកមកមើលលោកឧកញ៉ាហាក់ដូចកំពុងអស់កម្លាំងខ្លាំងដោយសារលេងល្បែងស្នេហាលើគ្រែជាមួយ សោមា កាលពីយប់នោះ បានប្រញាប់ក្រោកពីដំណេកអង្គុយនៅចុងជើងសោមា គយគន់កាយអាក្រាតរបស់នាងពីក្បាលដល់ចុងជើង និងរំភើបចង់សោយសុខកាមគុណម្តងទៀត កាលបើឃើញ សុដន់ទាំងគូព្រមទាំងសាច់ដ៏ទ្រលុកទ្រលន់របស់នាង ហើយពោលសរសើរថា
– អស្ចារ្យពិតជាហ្ស៊ីនរបស់គេមែន!
បន្ទាប់មកក៏ទាញទូរស័ព្ទហៅកូនចៅឲ្យប្រញាប់រៀបខ្លួនបើកឡានទៅភូមិគ្រិះវិញដោយទុកនៅសោមា និងបុប្ផានៅគេងក្នុងបន្ទប់យ៉ាងស្កប់ស្កល់ទាំងពីរនាក់។ តែមុននឹងចាកចេញទៅលោកឧកញ៉ាថើបនាង៣ខ្សឺត ហើយបានទុកប្រាក់ចំនួន ៥០០ដុល្លារនៅក្រោមខ្នើយក្បែរទូរស័ព្ទ សម្រាប់ឱ្យនាងយកទៅចាយជាបណ្តោះអាសន្ន និងកូនសំបុត្រមួយសន្លឹកសរសេរថា” បើអូនត្រូវការអ្វី សូមទូរស័ព្ទទៅកាន់បង បងនឹងជួយ។ (នៅមានត)