ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងខណៈកំពុងជិះៗសុខហៀរសាំងបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍គ្រោះអគ្គិភ័យមួយខណៈដែលម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងកំពុងតែបើកបរលើដងផ្លូវសុខៗស្រាប់តែហៀរប្រេងចេញមកក្រៅបណ្តាលឲ្យបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅត្រូវបានបងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២​ ខែកុម្ភៈឆ្នាំ ២០២៥​ នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ។

...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កនោះក៏បានហៀរប្រេងចេញមកក្រៅ ធ្វេីឲ្យបានឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាជួយយកទឹកបានច្រោចពន្លត់តែមិនអាចគ្រប់គ្រងបានក៏យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ទេីបអាចគ្រប់គ្រងបាន​ ។ ក្នុងហេតុការណ៍នោះផងដែរមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print