ភ្នំពេញ៖ លោកស៊ូ ប៊ុនធី ភ្នាក់ងារទូរទស្សន៍អប្សរាកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦បានពឹងពាក់មេធាវីប្តឹងសន្តិសុខផ្សារបន្លែច្បារអំពៅពីបទប្រេីអំពេីហិង្សានិងជេប្រមាថរូបលោកកាលពីថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៦ ខណៈរូបលោកចុះទៅយកព័ត៍មាននៅទីនោះ។
មូលហេតុដែលលោកស៊ូ ប៊ុនធី ដាច់ចិត្តពិគ្រោះជាមួយមេធាវី ប្តឹងសន្តិសុខខាងលើនេះដោយសារលោកមិនឃេីញសន្តិសុខទាំងនោះមកសុំទោសរូបលោកតាមពាក្យអង្វរករបស់លោក សាន់ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ។
នៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៦ លោកសាន់ ប៊ុនណា មិនអាច ទំនាក់ទំនងសុំការបំភ្លឺបានឡើយ៕
ដោយ៖ ម៉ម វ៉ាន
...