Robin van Persie វិលប្រលប់មកកាន់ក្លឹបចាស់Feyenoord ក្នុងនាមជាគ្រូបង្វឹកថ្មី

ចែករំលែក៖

អតីតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិហូឡង់ Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី Feyenoord ដោយបានចាកចេញពីក្លឹបបាល់ Heerenveen នៅក្របខ័ណ្ឌកំពូលរបស់ប្រទេសហូឡង់ ដូចគ្នា។

  Robin van Persie វ័យ 41 ឆ្នាំ បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយនឹងក្រុមយក្សហូឡង់ Feyenoordនិងបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅក្នុងក្លឹបនេះផងដែរ។ អតីតកីឡាកររបស់ក្លឹបបិសាចក្រហមនិងកាំភ្លើងធំរបស់អង់គ្លេសនេះបានចុះហត្ថលេខាដឹកនាំក្រុម Feyenoord ដល់ឆ្នាំ២០២៧ ដោយនាំយកជំនួយការគ្រូបង្វឹក Rene Hake ដែលបានធ្វើការរយៈពេលខ្លីក្រោមការដឹកនាំរបស់ Erik ten Hag នៅ Manchester United នៅដើមរដូវកាលនេះ។

  Van Persie ស៊ុតបញ្ចូលទីបាន 46 គ្រាប់ក្នុងការបង្ហាញខ្លួន 123 ប្រកួតក្នុង 2 ដងសម្រាប់ Feyenoord និងក្នុងកំឡុងពេលលេងឱ្យ Arsenal, Manchester United និង Fenerbahce ។

  បច្ចុប្បន្ន Feyenoord កំពុងឈរនៅលេខរៀងទី 3 ក្នុងលីគរបស់ប្រទេសហូឡង់ ដោយតាមពីក្រោយក្រុមកំពូលតារាង Ajax Amsterdam ចំនួន 11 ពិន្ទុ ។ពួកគេនឹងជួប Inter Milan ក្នុងការប្រកួត Champions League ជុំទី 16 ក្រុមចុងនៅខែក្រោយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print