យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នទៅបុករថយន្តធន់ធំចតស្ងៀមពីក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

​ ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងរថយន្តសណ្តោងធន់ធំដែលចតលើផ្លូវចតនៅស្ងៀមពីក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាមមួយរំពេចបាត់បង់។ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចជិតរោងចក្រផលិតស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេល កើតហេតុគេបានឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាក ស៊ុយហ្សុយគីស្មាស់វី ពណ៌ខ្មៅពាកផ្លាកលេខភ្នំពេញ 1- CM1080 ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ទិសដៅពីជើង ទៅត្បូងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុ ដោយជិះខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តប្រភេសណ្តោងធុនធំមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 4A- 8274 ដែលចតលើផ្លូវនៅស្ងៀមពីក្រោយពេញទំហឹងធ្វើឲ្យខូចខាតម៉ូតូផ្នែកខាងមុខព្រមទាំងធ្វើអោយជនរងគ្រោះបោកក្បាលស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាសវែងបានយកម៉ូតូ និងរថយន្ដសណ្ដោងធន់ធំខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកសពជនរងគ្រោះត្រូវបានយកទៅតំម្កល់នៅវត្តសំបួរមាស ដើម្បីស្វែងរកសាច់ញាតិមក ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print