ការផលិតចំណីអប់សត្វពាហនៈពីស្មៅផ្អែមស័រហ្គាំ​ តាមច្ចេកទេសទំនេីបប្រកបដោយគុណភាព​ អនាម័យ​ រក្សាទុកបានយូរ(ជាង២ឆ្នាំ)​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានឱ្យដឹង​នៅព្រឹកថ្ងៃ​ចន្ទទី២៤ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ ការផលិតចំណីអប់សត្វពាហនៈពីស្មៅផ្អែមស័រហ្គាំ(sweet sorghum)តាមច្ចេកទេសទំនេីបប្រកបដោយគុណភាព​ អនាម័យ​ រក្សាទុកបានយូរ(ជាង២ឆ្នាំ)​ បង្កេីនសុខភាពសត្វដោយចំណីអាហារបំប៉នខ្ពស់​ សម្រាប់ការចិញ្ចឹមសត្វពាហនៈនៅកម្ពុជា!!​

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានគូសបញ្ជាក់ថា ស្មៅផ្អែមស័រហ្គាំនិយមធ្វេីការដាំដុះផលិតចំណីអប់សត្វពាហនៈនៅអូស្ត្រាលី​ សហរដ្ឋអាមេរិក​ អឺរ៉ុប​ និងជប៉ុន​ជាដេីម។

សូមជម្រាបជូនថា​ ស្មៅផ្អែមសូហ្គាំនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសំរាប់ផលិតចំណីសត្វពាហន: នៅបណ្តាប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ ចិនជាដើម។ ល។ ស្មៅផ្អែមសូហ្គាំមានសារជាតិស្ករប្រមាណ១០-១៤% និង មានសារជាតិចិញ្ចឹម ប្រូតេអ៊ីនខ្ព​ស់ បូករួមជាមួយការវេចខ្ចប់តាមបច្ចេកទេសទំនើប​ ជាមួយទឹកសារជាតិបង្កើនប្រូតេអ៉ីន នៃរូបមន្តផលិតចំណីផ្អាប់សត្វពាហន:តាមស្តង់ដាជប៉ុនផងដែរ។

ស្មៅផ្អែមសូហ្គាំផលិតចំណីសត្វពាហន:នេះ មានការសិក្សាស្រាវជ្រាវនិងវាយតំលៃគុណភាពយ៉ាងហ្មត់ចត់ដែលប្រើពេលវេលាជាង១២ឆ្នាំ ដោយក្រុមអ្នកជំនាញផលិតចំណីផ្អាប់សត្វពាហន:ជប៉ុននិងអន្តរជាតិ ។ ការសិក្សាស្រាវជ្រាវនេះ បានធ្វើទាំងនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដោយរួមទាំងយកសំណាកចំណីនេះ ទៅវិភាគនៅទីពិសោធន៍គុណភាពចំណីសត្វនៅប្រទេសជប៉ុនផងដែរ។ គុណភាពចំណីផ្អាប់សត្វពាហន:ផលិតពីស្មៅផ្អែមសូហ្គាំជាមួយរូបមន្តនិងបច្ចេកទេសវេចខ្ចប់នេះ វាមានគុណភាពនិងលក្ខណ:សម្បតិ្តល្អជាង ប្រភេទស្មៅនានាដែលបាននិងកំពុងដាំដុះ និងផលិតចំណីសត្វពាហនៈទាំងក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ ក្នុងការចិញ្ចឹមសត្វពាហន: ដូចជាគោសាច់/ទឹកដោះ ពពែ សេះ ចៀមជាដើម។ល។

លទ្ធផលនៃក្រុមសិក្សាស្រាវជ្រាវ ដោយធ្វើការប្រៀបធៀបរវាងការចិញ្ជឹមសត្វពាហនៈដោយប្រើប្រាស់ស្មៅផ្អែមសូហ្គាំ និងស្មៅនានា រឺចំបើងធម្មតាឃើញថា បានផ្តល់ទិន្នផលខុសគ្នាយ៉ាងច្រើន ដោយការចិញ្ចឹមជាមួយចំណីស្មៅផ្អែមផ្អាប់ សូហ្គាំ សត្វពាហន:មានការធំធាត់ លឿន និងសុខភាពសត្វរឹងមាំ ព្រមទាំងសាច់/ទឹកដោះគុណភាពល្អ ស្របតាមគុណភាពចំណីអាហារនៅទីផ្សារ ដែលមានស្តង់ដាខ្ពស់។

ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវដោយក្រុមអ្នកជំនាញបច្ចេកទេសកសិកម្មជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជឿនលឿនមួយចំនួនឃើញថា ផលិតផលចំណីផ្អាប់សត្វពាហន:ផលិតពីស្មៅផ្អែមសូហ្គាំ មានគុណភាព ខ្ពស់ ការវេចខ្ចប់តាមបច្ចេទេសទំនើបប្រកបដោយអនាម័យល្អ ទុកបានយូរ ដោយមិនព្រួយបារម្ភប៉ះពាល់ចំណីសត្វនៅរដូវប្រាំងឬរដូវវស្សា និងតំលៃសមរម្យ។

...

ដោយមើលឃើញពីសក្កានុពល និងទស្សនៈវិស័យវែងឆ្ងាយក្នុងវិស័យចិញ្ចឹមសត្វពាហន:នៅកម្ពុជានេះ​ ក្រុមហ៊ុន​វិនិយោគ​មួយ​ បាននាំយកប្រភេទស្មៅផ្អែមសូហ្គាំ ដើម្បីដាំដុះនិងផលិតចំណីផ្អាប់ សម្រាប់ចូលរួមជំរុញនិងលើកកម្ពស់ក្នុងវិស័យចិញ្ចឹមសត្វពាហន:នៅកម្ពុជានិងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសជប៉ុន​៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print