សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារលិខិតជូនពរ ជូនឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចម្រើនជន្មាយុ ៦៩ ឈានចូល ៧០ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ជូន ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចម្រើនជន្មាយុ ៦៩ ឈានចូល ៧០ ឆ្នាំ។

នៅក្នុង​សារផ្ញើសារលិខិតជូនពររបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​ថា​ ឯកឧត្តម ជាទីស្រឡាញ់រាប់អាន!

នៅក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងនូវក្តីសោមនស្សប្រកបដោយមនោសញ្ចេតនាដ៏ ជ្រាលជ្រៅ និងជូនពរជ័យជូនចំពោះ ឯកឧត្តម សូមមានសិរីមង្គលមហាបវរបំផុត ព្រមទាំងសុខភាព ល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងជន្មាយុយឺនយូរ។

ឆ្លៀតក្នុងពេលវេលាដ៏ប្រពៃនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តម ដែលជានិច្ចកាលតែងតែងចូលរួមសហការ និងអនុវត្តនូវកាតព្វកិច្ចការងាររួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្នុងវិស័យការពារជាតិ ប្រកបដោយគតិបណ្ឌិតប្រតិបត្តិ និងបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ដោយពុំខ្លាចនឿយហត់ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ដោយឧត្តមគតិស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រប់ភារកិច្ចដែល ឯកឧត្តម សម្រេចបាន ជាឧត្តមប្រយោជន៍ដើម្បីឱ្យ ប្រទេសកម្ពុជា ថែរក្សាបាននូវសន្តិភាព ស្ថិរភាព វិបុលភាព និងសុភមង្គលជូនប្រជាពលរដ្ឋ។ ការខិតខំ ប្រឹងប្រែដ៏ឧត្តុង្គឧត្តមបស់ ឯកឧត្តម គឺជាគំរូដ៏ប្រពៃសម្រាប់អ្នកបន្តវេនផងដែរ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

...

សូម ឯកឧត្តម ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print