ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា
ក្មេងទំនើង ដែល(បង្ហោះម៉ូតូ)
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចលើផ្លូវកៅស៊ូ ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីក្មេងទំនើងបង្ហោះម៉ូតូ ក្រោយមកកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស បានធ្វើការស្រាវជ្រាវរហូតមកដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ០៨:៣០ នាទីទើបឃាត់ខ្លួនក្មេងទំនើងបានចំនួន ០៤នាក់ ។
១. ឈ្មោះ ត សហ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ។
២. ឈ្មោះ ហល សហ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ។
៣. ឈ្មោះ លង លក្ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ។
៤.ឈ្មោះ វន រវន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ។
ចំណែកវត្ថុតាង៖ ម៉ូតូចំនួន ៣ គ្រឿង
១ . ម៉ូតូម៉ាកហុងដាឌ្រីង សេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ ២០២២ ស្លាកលេខ ពោធិ៍សាត់ 1M.1556
២ . ម៉ូតូម៉ាកហុងដាឌ្រីង សេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ ២០២១ ស្លាកលេខ ពោធិ៍សាត់ 1L.7974
៣ .ម៉ូតូម៉ាកហុងដាឌ្រីង សេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ ២០២១ ស្លាកលេខ ភ្នំពេញ 1IT.5612។
ក្រោយធ្វើការអប់រំនិងកិច្ចសន្យារួច សមត្ថកិច្ចយើងបានឱ្យអាណាព្យាបាល ធ្វើលិខិតធានា យកទៅអប់រំបន្តនៅគេហដ្ឋាន ចំពោះម៉ូតូដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំរយៈពេល ០៣ ខែ៕
ដោយ៖ អរុណរះ