គិតមកត្រឹមវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ មុខសញ្ញាចោរប្ល.,ន់ប្រដាប់អាវុធ ដែលបាញ់តបតគ្នាច្រើនគ្រាប់ជាមួយសមត្ថកិច្ច បានព្រមប្រគល់ខ្លួនហើយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ គិតមកត្រឹមវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ មុខសញ្ញាចោរប្ល.,ន់ប្រដាប់អាវុធ ដែលបាញ់តបតគ្នាច្រើនគ្រាប់ជាមួយសមត្ថកិច្ច បានព្រមប្រគល់ខ្លួនហើយ ចំពោះមុខសញ្ញាសកម្មក្រុមចោរប្លន់ប្រដាប់អាវុធល្បីថាជាអតីតអាវុធហត្ថម្នាក់ បានធ្វើសកម្មភាពប្លន់ គ្រប់ទីកន្លែង។

ទីបំផុត..! ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ តាមដានដឹងជននេះមកជ្រកនៅផ្ទះរបស់ខ្លួន ទើបតែនឹង ទិញស្ថិតនៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុង-ខេត្តកំពង់ចាម ។ ដោយកម្លាំងជាច្រើននាក់បានឡោមព័ទ្ធនិងបាញ់តបតគ្នា ទៅវិញទៅមកជាច្រើនគ្រាប់ រហូតមកដល់វេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៥។មុខសញ្ញា នេះនៅមិនទាន់ប្រគល់ខ្លួនជូនដល់កម្លាំងសមត្ថកិច្ច នៅឡើយ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ៖ ក្រោយពីតាមដានយ៉ាង ស្អិតរមួតឈានដល់ដឹងទីលំនៅរបស់សេនាចោរប្លន់ ប្រដាប់អាវុធមុខសញ្ញាប្លន់រូបនេះ ស្ថិតនៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ដោយធ្វើឡើងតាំងពីម៉ោង២យប់រំលងអធ្រាត រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៥ កុម្ភៈ ក៏ឮ សំឡេងគ្រាប់បាញ់តបតគ្នាទៅវិញទៅមកជាច្រើនគ្រាប់ ធ្វើឲ្យផ្អើលអ្នកភូមិខ្លះនាំគ្នារត់ចេញពីផ្ទះទៅរកកន្លែង សុវត្ថិភាព។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ៖ ក្រោយពីសំឡេង គ្រាប់កាំភ្លើងបាញ់ស្ងប់ស្ងាត់កម្លាំងសមត្ថកិច្ចចម្រុះនៅតែ បន្តព័ទ្ធផ្ទះនោះដោយមិនឱ្យមុខសញ្ញាចេញទៅណានោះទេ។ នៅជញ្ជាំងផ្ទះគេឃើញទៀតស្នាមគ្រាប់បាញ់ឡើង សុះហ្នឹងបែកកញ្ចក់បង្អួចផ្ទះរបស់ជនសង្ស័យ។
សូមបញ្ជាក់ថា ៖ កាលពីកន្លងទៅមុខសញ្ញា ចោរប្លន់រូបនេះបានធ្វើសកម្មភាពធាក់ម៉ូតូសិស្ស យកម៉ូតូ មួយគ្រឿងតម្លៃជាង៣០០០ដុល្លារ នៅចំណុចភ្នំ ហាន់ជ័យ ស្រុកកំពង់សៀមខេត្តកំពង់ចាម។ មុខសញ្ញាចោរប្លន់រូបនេះទើបតែទិញផ្ទះ នៅភូមិឡឥដ្ឋបានប្រមាណ៥ខែប៉ុណ្ណោះ។ ហើយ មុខសញ្ញានេះមានលុយដើរចងការឲ្យប្រជាជននៅភូមិ កំពង់ឫស្សីឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ៖ ការបាញ់តបតគ្នានេះបណ្តាលឲ្យកម្លាំង សមត្ថកិច្ចម្នាក់រងរបួសជើងត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ដោយឡែកគិតមកត្រឹមវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ មុខសញ្ញាចោរប្ល.,ន់ប្រដាប់អាវុធ ដែលបាញ់តបតគ្នាច្រើនគ្រាប់ជាមួយសមត្ថកិច្ច បានព្រមប្រគល់ខ្លួនហើយ។
ចំពោះព័ត៌មានលម្អិតរងចាំរបាយការណ៍សមត្ថកិច្ច នឹងផ្សាយបន្តជូនទៀត ៕

 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print