ខេត្តកំពង់ស្ពឺ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព បានលើកឡើងថា ៖ ខ្ញុំចាប់ផ្ដើម ស៊ើបអង្កេតស្រាវជ្រាវ គ្រប់រោងចក្រទាំងអស់ តើមានបុគ្គលណាយកឈ្មោះលោកទៅប្រើ នឹងរំខានដល់អ្នកវិនិយោគ !
សូមបញ្ជាក់ថា ៖ យើងឃើញថា ការលើកឡើងរបស់លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានចំណុចល្អច្រើន ក្នុងការទាក់ទាញអ្នកវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ លើកតម្កើងជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះក៏ជាការប្រណាំងប្រជែងមួយក្នុងការទាក់ទាញអ្នកវិនិយោគ ខណៈការទាក់ទាញនេះមិនយកច្បាប់ទៅអនុវត្ត 100% ភ្លាមនោះឡើយ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសជាចំហរថា ៖ មន្ទីរ អង្គភាព ពាក់ព័ន្ធ នីមួយៗ ដែលបានចុះទៅ ពិនិត្យតាមបណ្ដារោងចក្រ ត្រូវតែមានការអនុញ្ញាតពីរដ្ឋបាលខេត្ត ! ទើបឱ្យចុះ ! បើគ្មានការអនុញ្ញាតពីរដ្ឋបាលខេត្តទេ ចាត់ទុកថាលោកប្រធានមន្ទីរមានកំហុសឆ្គងជាមួយរដ្ឋបាលសាលាខេត្ត ។ លោកអភិបាលបានលើកឡើងថា ៖ បើមិនអញ្ចឹងទេ មន្ត្រីរបស់យើងដែលចុះទៅ អាចនឹងថា អភិបាលខេត្តឱ្យមកយលលុយ ! ធាតុពិតគឺ លោកមិនបានដឹងខ្យល់នោះទេ។
លោកអភិបាលបានសម្ដែងនូវការសោកស្ដាយបន្ទាប់ពីឮពាក្យអចាមអារ៉ាមថា, ៖ «បើអ្នកណាចង់មកវិនិយោគនៅខេត្តកំពង់ស្ពឺ ត្រូវបង់លុយរាប់ម៉ឺនដុល្លារ» ! ដូច្នេះប្រសិនបើខ្ញុំយកលុយរាប់ម៉ឺនដុល្លារមែន តើខាងវិនិយោគទុន គេព្រមឲ្យខ្ញុំទេ ? ហើយបើខ្ញុំយកលុយរាប់ម៉ឺនដុល្លារនោះ សួរថាតើ ក្នុងខែមករា យើងទទួលបានអ្នកវិនិយោគ 17 គម្រោងទេ ! ។
លោកអភិបាលបានបញ្ជាក់ថា ៖ ចំណុចនេះខ្ញុំចាប់ផ្ដើម ស៊ើបអង្កេត ស្រាវជ្រាវ គ្រប់រោងចក្រទាំងអស់ តើមានបុគ្គលណាដែលទៅទំនាក់ទំនងតាមរោងចក្រ ហើយយកឈ្មោះលោកទៅប្រើប្រាស់ ? ដោយសារខ្ញុំខិតខំខ្លាំងណាស់ ដើម្បីអ្នកខេត្តកំពង់ស្ពឺ ធ្វើយ៉ាងម៉េចដើម្បីទាក់ទាញ អ្នកវិនិយោគទុន ឱ្យគេមករកទទួលទានឲ្យបានច្រើន ក្នុងខេត្តរបស់យើង។
សូមរម្លឹកថា ៖ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តអ្នកវិនិយោគ ច្បាប់យើងត្រូវតែអនុវត្ត ប៉ុន្តែការអនុវត្តច្បាប់គប្បីត្រូវបត់បែនដោយភាពទន់ភ្លន់ ក្នុងករណីខ្លះ បើបញ្ហាច្បាប់នោះមិនមានកំហុសធ្ងន់ធ្ងរទេ គប្បីលើកទឹកចិត្ត និងណែនាំឲ្យគាត់ បំពេញបែបបទទៅតាមច្បាប់ ចំពោះករណីជំពាក់ឯកសារបែបណានោះ ឬគាត់មិនយល់អំពីផ្លូវច្បាប់ ដូច្នេះយើងអ្នកដឹង អ្នកយល់ ត្រូវធ្វើការណែនាំទៅកាន់អ្នកវិនិយោគ ឱ្យបានយល់អំពីផ្លូវច្បាប់។ ប៉ុន្តែយើងមិនគួរ យកការពិន័យ ត្រូវតែធ្វើការណែនាំគាត់ ឱ្យគាត់ធ្វើឲ្យបានស្របច្បាប់ ដើម្បីកុំឲ្យស្ទះដល់ការវិនិយោគរបស់គាត់ក្នុងមូលដ្ឋានភូមិសាស្ត្រយើង ។
សូមស្តាប់ប្រសាសន៍ទាំងរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងនៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ទាំងស្រុងដូចខាងក្រោម ៖