អន្តរជាតិ ៖ ជីវិតពិតជាមិនទៀងមែន ! ជាក់ស្តែងករណីឆេះភូមិគ្រឹះរបស់ម្ចាស់ប្រេនអន ឡាញដ៏ល្បីម្នាក់ នេះ រហូត បង្កឱ្យនាងបាត់បង់ជីវិតផងដែរ ។ សូម ចូលរួមរំលែកទុក្ខ និងសោកស្តាយផង ។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសឡាវ បាននាំគ្នាផ្ញើសារចូលរួមរំលែកមរណៈទុកទៅដល់ Idol របស់ពួកគេ គឺ អ្នកនាង វីឡៃ ខាំ ម្ចាស់ប្រេនផលិតផលអនឡាញល្បី និងម្ចាស់ហាងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ប្រចាំប្រទេសឡាវ ដែលបានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធម នៅក្នុងសោកនាដកម្មអគ្គីភ័យឆេះផ្ទះវីឡា កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
យោងតាមរបាយការណ៍ផ្លូវការនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រចាំរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានបញ្ជាក់ថា ៖ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះវីឡារបស់លោក ណុប ផាឡាត ផាន់ថាវង្ស អាយុ៣១ឆ្នាំ មុខរបរអ្នកជំនួញ ស្នាក់នៅភូមិផាកៅ សង្កាត់សៃថានី រដ្ឋធានីវៀងច័ន្ទ។
ការខូចខាតបឋម៖ ផ្ទះត្រូវភ្លើងឆេះ បណ្តាលឱ្យមនុស្ស១នាក់ស្លាប់ ឈ្មោះ វិឡៃ ខាំ អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធម្ចាស់ផ្ទះ ដែលត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ដេកជាន់ទី២។
ចំពោះមូលហេតុនៃអគ្គីភ័យ និងទំហំនៃការខូចខាតលម្អិតកំពុងស្ថិតក្នុងដំណើរការប្រមូល និងស៊ើបអង្កេតនៅឡើយ។
អ្នកនាង អ្នកនាង វីឡៃ ខាំ ត្រូវបានក្រុមយុវជនវ័យក្មេងនៅក្នុងប្រទេសឡាវ ចាត់ទុកជា Idol របស់ពួកគេ ដោយសារតែ ម្ចាស់ប្រេនផលិតផលអនឡាញនិងម្ចាស់ហាងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ និងជោគជ័យរូបនេះ តែងតែចែករំលែក និងបំផុសគំនិតល្អៗ តាមបណ្តាញសង្គម៕
ដោយ ៖ សិលា