ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ក្នុងប្រវត្តិសាស្ត្រគ្មានប្រទេសណាជួយសង្គ្រាមហើយមិនយកសំណងទេ = បើមិនយកភ្លាមក៏យកនៅពេលក្រោយសង្គ្រាមដែរ។
២- នៅពេលសង្គ្រាមត្រូវការអីយកនឹង = តែងម្លៃសម្ភារៈបរិក្ខាដាក់ថ្លៃខ្ពស់ប៉ុន្មានក៏បានមិនបាច់តថ្លៃទេ ឲ្យតែបាន។
៣- សហរដ្ឋអាមេរិកជាប្រទេសមហាប្រជាធិបតេយ្យ = គោលការណ៍ប្រធានាធិបតីមុនត្រូវលុបចោលមន្ត្រីរដ្ឋការមុនត្រូវដកចោល រដ្ឋអាជ្ញា តុលាការក្នុងរដ្ឋបាលមុនត្រូវដកចោល ដោយគ្មាននរណាតវ៉ាបាន?
៤- បញ្ហាព្រំដែនកម្ពុជា-ថៃកំពុងស្ថិតនៅក្នុងដំណើរការស្រាវជ្រាវរកបង្គោល៧៣ដែលបារាំងបានបោះជាមួយថៃ = បើកំពុងដំណើរការរុករក នៅមិនទាន់ចប់នៅឡើយ មិនអាចនិយាយប្រាប់ជាសាធារណៈបានទេ?
៥- បើនៅតាមព្រំដែនអត់មានសង្គ្រាមផង = តើចាំបាច់អីរាយកងទ័ពនិងសព្វាវុធធុនធ្ងន់ រងក្រោះកាំភ្លើងធំធ្វើអី?
៦- ការរៀបចំស្ថាប័នរដ្ឋផ្សេងៗថាគេរៀបចំឲ្យទៅជាសំបុកឆ្កែ = តែការរៀបចំបានល្អតែមនុស្សអវិជ្ជាទេដែលមើលងាយថាជាសំបុកឆ្កែ?
៧- ក្រែងតាំងពីដើមមកថាសង្គមសហរដ្ឋអាមេរិកស្អាតស្អំណាស់អី? អត់មានអំពើពុករលួយទេឬ = តែដល់លោកត្រាំមក បែរជាមានការដកមន្ត្រីចេញពីក្របខ័ណ្ឌថាមកពីពុករលួយ?
៨- បើយកជំនួយចិនថានាំឲ្យខ្មែរអន្តរាយ = តែបើយកជំនួយសហរដ្ឋអាមេរិក មិនអីទេឬ?
៩- ការផ្តល់អង្ករឲ្យគុយបាជារឿងជួយគ្នា = កាលពីខ្មែរទើបរំដោះចេញពីប៉ុលពត គុយបាក៏បានឧបត្ថម្ភស្ករសមកឲ្យខ្មែរដែរ?
១០- អាខ្មៅថាបានធានាមកនៅក្រៅប្រទេសចង់យកគុណស្រ័យ = មិនចង់ឲ្យមករស់នៅក្នុងស្រុកវិញ? ៕
ដោយ ៖ សិលា