ទំនើបកម្មកសិកម្មចិនឆ្ពោះទៅសហគមន៍ច្នៃប្រឌិតសកល

ចែករំលែក៖

អន្តរជាតិ ៖ «មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ជាឃ្លាដ៏សាមញ្ញពោរពេញដោយអត្ថន័យមហាសាលសម្រាប់សន្តិសុខស្បៀងដែលបានផ្តល់កម្លាំងចលករដ៏សំខាន់ដល់វិស័យកសិកម្ម របស់ប្រទេសចិនឱ្យកាន់តែមានសន្ទុះកើនឡើងជាលំដាប់ ដែលនេះជាប្រសាសន៍ ប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានលើកទឹកចិត្តដល់ប្រជាកសិករចិនបង្កើននវានុវត្តភាពកាន់តែខ្លាំងក្លាលើផលិតភាពកសិផលដោយផ្អែកលើសុវត្ថិភាពជាចម្បង។ ទាក់ទងនឹង ស្ថានការណ៍ ពាក់ ព័ន្ធ នៃ ការ ធ្វើ ឱ្យ ស៊ី ជម្រៅ នូវ កំណែ ទម្រង់ ជនបទ ថែម មួយ កម្រិត ទៀត និង ការជំរុញ យ៉ាង ប្រាកដប្រជា នូវការ ស្តារនិង អភិវឌ្ឍ ជនបទដោយ គ្រប់ ជ្រុងជ្រោយ ការិយាល័យ ព័ត៌មាន នៃ ក្រុម ប្រឹក្សា កិច្ចការរដ្ឋចិន បាន បើក ធ្វើ សន្និសីទ សារព័ត៌មាន កាលពី ថ្ងៃ ទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា ស្បៀង និងផលិតផលកសិកម្ម សំខាន់ៗ មាន កំណើន ដោយ នឹងនរ។ ទិន្នផល ស្បៀងពេញ មួយ ឆ្នាំ បាន បង្កើត កំណត់ ត្រា ថ្មី ដោយ លើសពី ចំនួន ០,៧ទី្រលាន គីឡូក្រាម ។ សមិទ្ធផលទាំងនេះកើតចេញពីគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការស្តារ និងការអភិវឌ្ឍជនបទក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដោយផ្តោតទៅលើនវានុវត្តន៍និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ រួមជាមួយកសិកម្មឌីជីថល។

 

«សន្តិសុខស្បៀងគឺជាផលប្រយោជន៍ជាមូលដ្ឋានបំផុតរបស់ប្រទេស» បានក្លាយជាកម្មវិធីនយោបាយនៅគ្រប់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលចិន ដោយបានចាត់ទុកថា អាហារ គឺជា តម្រូវការ ចាំបាច់ បំផុត របស់ មនុស្ស ជាតិ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទដោយបន្ថែមសម្រស់បៃតងភាពកាន់តែខៀវស្រងាត់ ដែលនាំឱ្យសង្គម នៅជនបទ មាន ភាពសុខដុមរមនា បានក្លាយជាគោលដៅចុងក្រោយរបស់រដ្ឋាភិបាលចិន។ គម្រោង«Small and Smart»បាននិងកំពុងអនុវត្តនៅគ្រប់ទិសទីក្នុងប្រទេសចិន ជាក់ស្តែង បច្ចេកវិទ្យាឈានមុខគេដូចជា ការចាប់សញ្ញាពីចម្ងាយពីផ្កាយរណបBeidou និងឧបករណ៍គ្រឿងយន្តកសិកម្មឆ្លាតវៃបានជួយបំប្លែងដីស្រែធម្មតាទូទាំងប្រទេសទៅជាកសិដ្ឋានឆ្លាតវៃជាមួយនឹងការរួមបញ្ចូលបច្ចេកវិទ្យាព័ត៌មានខ្ពស់ បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងទិន្នផលដំណាំល្អ។ វឌ្ឍនភាពនៅជនបទគឺជាជះឥទ្ធិពលវិជ្ជមានដ៏ល្អប្រសើរដល់ការអភិវឌ្ឍជាតិតាមគំរូសេដ្ឋកិច្ចបៃតង ហើយបានជំរុញការកសាងទី ជនបទក្លាយជាតំបន់ ពោរពេញដោយមនោរម្យភាពទាក់ទាញការ រស់នៅ ការកម្សាន្ត រួមជាមួយការវិនិយោគ ដែលកត្តាទាំងនេះបានផ្តល់ជាបច្ច័យទានដល់រដ្ឋាភិបាលចិនសម្រេចបាននូវការ កសាង ជនបទ ដ៏ ស្រស់ ស្អាត ដែលក្នុងនោះផ្លូវ ថ្នល់ជនបទដែលសាងសង់ថ្មី និង ជួសជុល ឡើង វិញ មានប្រវែង ១សែន ៣ម៉ឺន គីឡូម៉ែត្រ អត្រា មាន ទឹក ស្អាត ប្រើ ប្រាស់ នៅ ជនបទ ឡើងដល់ ៩៤% អត្រា គ្រប់ ដណ្តប់នៃ សេវាបញ្ញើអីវ៉ាន់រហ័ស តាម ភូមិនិងជន បទ មាន ចំនួន លើសពី ៩៥%។

  

«ជនបទរីកចម្រើន ប្រទេសចិនរីកចម្រើន» ជាឃ្លាដែពោរពេញដោយភាពប្រាកដប្រជារបស់បក្សកុម្មុយនិស្តចិនដែលតែងរក្សាបាននូវគោលបំណងដើមរបស់ខ្លួន ដែលតែងបម្រើដល់ប្រជាជនចិនស្របតាមគោលការណ៍ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ឬប្រជាធិបតេយ្យតាមបែបផែនចិន។ បើទោះបីជាមានភាពរីកចម្រើនខ្លាំងផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ប្រទេសចិននៅតែជាប្រទេសកសិកម្មដ៏ធំមួយ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពជនបទ ហើយតាមរយៈប្រាជ្ញាចិនក្នុងការជម្នះបាននូវរាល់ឧបសគ្គនានា ទើបជាលទ្ធផលយើងឃើញថា ប្រាក់ចំណូលដែលអាចប្រើប្រាស់ បានគិត ជា មធ្យមសម្រាប់មនុស្សម្នាក់ៗរបស់ កសិករចិន ក្នុង ឆ្នាំ ២០២៤ឡើងដល់ ចំនួន២៣១១៩ប្រាក់ យាន់ ចិន ។ ការអភិវឌ្ឍជនបទប្រទេសចិនបានផ្សារភ្ជាប់យ៉ាងមាំជាមួយនឹងប្រព័ន្ធសេដ្ឋកិច្ចបៃតងនិងការពង្រឹងអត្តសញ្ញាណវប្បធម៌កសិកម្មរបស់ខ្លួនថែមទៀតផង ជាក់ស្តែងកាលពីឆ្នាំ២០២២ អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការថា ប្រព័ន្ធកសិកម្មប្រពៃណីចំនួន៣របស់ចិនជាសម្បត្តិបេតិកភណ្ឌវប្បធម៌ខាងវិស័យកសិកម្មដ៏សំខាន់លើពិភពលោក ពោលគឺប្រព័ន្ធវប្បធម៌តែTie Guanyinនៃស្រុកAnxi ខេត្តFujian ប្រព័ន្ធគង្វាលសត្វនៅវាលស្មៅAlukeerqinនៃភូមិភាគម៉ុងហ្គោលីក្នុងនិងប្រព័ន្ធស្រែតាមជម្រាលភ្នំShiyanនៃស្រុកShe ខេត្តHebei។ គិតរហូតដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌវប្បធម៌ខាងវិស័យកសិកម្មរបស់ប្រទេសចិនមានចំនួនឡើងដល់១៨កន្លែងដែលបានឈរនៅលំដាប់ទី១លើពិភពលោក។

«កសិកម្មឆ្នើម ជនបទថ្មី» ជាសារលើកទឹកចិត្តកាន់តែខ្លាំងក្លាដល់កសិករក្នុងការចូលរួមក្រោមឆ័ត្រយន្តការរបស់រដ្ឋាភិបាលចិនដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅជនបទរបស់ប្រទេសចិនពីការពឹងផ្អែកទាំងស្រុងលើកសិកម្មប្រពៃណី ទៅជាការទទួលយកជាមូលដ្ឋាននិងជានិរន្តរ៍នូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាត និងការធ្វើទំនើបកម្ម។ កសិកម្មរបស់ចិន បានក្លាយជាគំរូ ជាបទពិសោធន៍ដ៏ជោគជ័យដែលមិនត្រឹមតែជាសមិទ្ធផល លុប បំបាត់ ភាព ក្រីក្រ និងការផ្តល់ជូននូវកំណើនប្រាក់ ចំណូលដែលអាចប្រើប្រាស់ បានគិត ជា មធ្យមសម្រាប់មនុស្សម្នាក់ៗរបស់ កសិករ ដែល ចេញ ផុត ពី ភាពក្រីក្រ ខ្ពស់ ជាង កម្រិត ជា មធ្យមនៅ ទូទាំង ប្រទេស ចិន ប៉ុណ្ណោះទេ តែថែមទាំងជាមេរៀន ជាគន្លឹះនៃការដោះលេខកូដសម្ងាត់ ជាផ្លូវវាងទៅរកវឌ្ឍនភាពសង្គមដែលពោរពេញដោយការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ និងកៀកជាប់ជាមួយគោលបំណងនិងក្តីសុបិនរួមរបស់មនុស្សជាតិថែមទៀតផង។ ក្នុងន័យនេះ ផលដែលប្រជាកសិករចិនកំពុងទទួលបានពន្លាតឬសគល់នៃបទពិសោធន៍ចាក់ចូលទៅគ្រប់ស្រទាប់សង្គមរបស់មនុស្សជាតិក្នុងពិភពលោកលើវិស័យកសិកម្ម។

 

ជារួម ដោយចេញដំណើរយ៉ាងស្វាហាប់ នាសតវត្សរ៍ទី២១នេះជាសតវត្សរ៍ដែលចិនខ្លាំង ជាសតវត្សរ៍ពោរពេញមនុស្សជាតិទទួលបានកាន់តែងាយស្រួលពីបទពិសោធន៍ជាច្រើនចែករំលែកដោយប្រទេសចិន ជាពិសេសទំនើបកម្មកសិកម្មចិនដែលនេះជាសញ្ញាណដោយបើកចំហសម្រាប់ពិភពលោកឆ្ពោះទៅសហគមន៍ច្នៃប្រឌិតសកលក្នុងចរន្តពហុប៉ូលដើម្បីប្រកៀកស្មាកាន់តែណែនដើរលើវិថីក្រាលសន្តិភាពនិងអភិវឌ្ឍដោយប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងយុគសម័យថ្មី។

...

ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ  ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print