នារីម្នាក់បើករថយន្ដ​រវល់ចុចមើលទូរស័ព្ទរេចង្កូតបុកបង្គោលភ្លើងខ្ទាតផ្លោងចំផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តម៉ាកឡិចស៊ីសមួយគ្រឿង រវល់មើលចុចមើលទូរស័ព្ទដៃពេកក៏រេចង្កូតបុកបង្គោលភ្លើងខ្ទាតផ្លោងចំផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៥៩៨ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស RX350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BS-7430 បើកបរដោយនារីម្នាក់តាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ហើយអ្នកបើករវល់ចុចទូរស័ព្ទមើលពេលធ្វើដំណើរមកដល់ចំណុចកើតខាងលើក៏ស្រាប់តែរេចង្កូតទៅផ្នែកខាងស្តាំបណ្តាលឱុ្យបុកបាក់ បង្គោលភ្លើងអស់ចំនួនមួយហើយខ្ទាតទៅចំផ្ទះប្រជាពលរដ្ឋរងការខូចខាតប៉ាណូនិងសំយាបផ្ទះ ចំណែកឯរថយន្តវិញរងការ ខូចខាតយ៉ាងដំណំមួយកំណាត់ផ្នែកខាងមុខ។ រីឯនារីរងគ្រោះខាងលើបាន ហៅឡំប្រឺតាជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

...

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌឫស្សីកែវបានទាក់ទងទៅសមត្ថកិច្ចនគរបាល ជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុកដើម្បីរង់ចាំការ ដោះស្រាយ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print