នគរបាលខេត្តបាត់ដំបង នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់២៥នាក់ អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មនុស្សប្រុសស្រីចំនួន២៥នាក់ដែលនាំគ្នាលេងល្បែងស៊ីសងខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ហើយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យកម្រិតធ្ងន់ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ចំនួន ០២ទីតាំង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និងវាលស្រែ ស្ថិតក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ២៥នាក់ ។

វត្ថុតាងដកហូតរួមមាន ៖ មាន់ជល់ ចំនួន ០៨ក្បាល, សង្វៀនសម្រាប់ ជល់មាន់ ចំនួន០៣, ចង្ក្រានហ្គាស ចំនួន ០២, ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ ចំនួន០១, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន០២, គោយន្តកន្ត្រៃ ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ៣៧គ្រឿង, រថយន្ត ចំនួន ០៨គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print