ភ្នំពេញ: យុវជនពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីខ្ចីម៉ូតូមិត្តភ័ក្ដិជិះឌុបគ្នាក្នុងល្បឿនលឿនទៅបុកជាមួយនឹងម៉ូតូកង់បីបេីកឆ្លងផ្លូវ ។
ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩:២៥នាទីយប់ថ្ងៃ២៥ខែកុម្ភៈឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានី ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរសម្នាក់បេីកម៉ូតូឡាំប្រឺតាពាក់ស្លាកលេខភ្នំពេញ1GR-4207 ធ្វើដំណើរឆ្លងផ្លូវពីកេីតមកលិចបានពាក់កណ្ដាលផ្លូវ ស្រាប់តែឃើញជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1S-0961 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវទួលពង្រក្នុងទិសដៅពីត្បួងមកជេីងក្នុងល្បឿនយ៉ាងលឿនរួចបានទៅបុក ម៉ូតម៉ូតូឡាំប្រឺតាបណ្ដាលឲ្យដួលបោកនឹងផ្លូវរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង។ ដោយឃើញដោយឃើញជនរងគ្រោះរបួសធ្ងន់ពេក អ្នកបើកឡាំប្រឺតាបានចុះរត់គេចខ្លួនចេញពីកន្លែងកេីតហេតុទៅបាត់ស្រមោលហើយប្រជាពលរដ្ឋធ្វេីដំណើរមកឃើញបាននាំគ្នាជួយសង្គ្រោះបឋមរួចលេីកជនរងគ្រោះទាំងពីរនាក់ដាក់លើម៉ូតូកង់បីដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅផ្អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យបណ្ដោះអាសន្នរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ