អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែល សហភាពអឺរ៉ុបបានដាក់បញ្ចូលឈ្មោះក្រុមហ៊ុន និងបុគ្គល ចិនទៅក្នុងបញ្ជី ដាក់ទណ្ឌកម្មជុំទី ១៦ចំពោះរុស្សី។
គេហទំព័រ «CCFR China state-controlled media » មានអ្នកសារ ព័ត៌មាន បាន សួរ ថា ថ្ងៃ ទី ២៤ ខែ កុម្ភៈ សហភាព អឺរ៉ុប បាន ប្រកាស ដាក់ បញ្ចូលឈ្មោះ ក្រុមហ៊ុន និង បុគ្គល ចិន មួយ ចំនួនទៅ ក្នុង បញ្ជី ដាក់ ទណ្ឌកម្ម ជុំ ទី ១៦ ចំពោះ រុស្ស៊ី តើភាគីចិនមានការ អត្ថាធិប្បាយយ៉ាងណា ចំពោះ រឿងនេះ?
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលមិនមាន ច្បាប់អន្តរជាតិធ្វើជាមូលដ្ឋាន និងមិន បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងលើកឡើងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ជាច្រើនលើកជ្រើនសាចំពោះការដាក់ទណ្ឌកម្មដោយមិនសមហេតុផលរបស់សហភាពអឺរ៉ុបចំពោះក្រុមហ៊ុននិងបុគ្គលចិន។ សកម្មភាពរបស់សហភាពអឺរ៉ុបគឺផ្ទុយទៅនឹងគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំចិននិង អឺរ៉ុប ហើយនឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិង អឺរ៉ុប។ ប្រទេសចិន សម្គាល់ឃើញជានិច្ចថា ការសន្ទនា និងការចរចាគឺជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយវិបត្តិអ៊ុយក្រែន ហើយប្រកាន់ខ្ជាប់ជានិច្ចចំពោះការជំរុញកិច្ចចរចាដើម្បីសម្រេចបានសន្តិភាព ៕
ដោយ ៖ សិលា