សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖  ធ្វើឱ្យលឿន, ធ្វើឱ្យលះ, បើស្ទះសុំគោលការណ៍

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖
-ធ្វើឲ្យលឿន៖ ធ្វើការងារត្រូវកំណត់អាទិភាពការងារតាមលំដាប់លំដោយមួយណាសំខាន់ជាង និងមួយណាសំខាន់ជាបន្តបន្ទាប់
-ធ្វើឲ្យលះ ៖ ត្រូវក្ដាប់គោលការណ៍ គោលគំនិតរបស់ថ្នាក់លើឱ្យច្បាស់, ការងារកាន់តែធំកាន់តែធ្វើឱ្យល្អិត, ហើយត្រូវព្យាយាមដោះស្រាយឲ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើឲ្យអស់លទ្ធភាព
-បើស្ទះសុំគោលការណ៍៖ ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោលការណ៍ និងរាយការណ៍ ហើយសូមកុំខ្លាចក្នុងការសូមគោលការណ៍ និងរាយការណ៍ ។
សម្ដេចបវរធិបតីបានលើកបទពិសោធន៍កាលនៅមេបញ្ជាការកងទ័ពជើងគោក ដែលមានពាក្យស្លោកមួយ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍»។ អ្វីទៅធ្វើឱ្យលឿន ធ្វើឱ្យលះ គឺបានន័យថា ធ្វើឱ្យបានលទ្ធផលលឿន កុំទុកយូរ ឬត្រូវកត់ទុកដើម្បីកុំឱ្យភ្លេច ហើយធ្វើកិច្ចការអាទិភាព។ ប្រសិនបើយើងធ្វើការងារសំខាន់ៗហើយ ក្នុងពេលដំណាលគ្នានោះ ទុកការងារដែលមានអាទិភាពក្រោយ ឬមិនសូវសំខាន់ ត្រូវធ្វើប្រតិភូកម្មឱ្យគេជួយធ្វើ ហ្នឹងហើយសូម្បីតែរាជរដ្ឋាភិបាលក៏ធ្វើមជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការដែរ។
សម្ដេចបវរធិបតីបានបន្តា វិធីសាស្ត្រនៃការធ្វើការងារ ៖
ទី១-ត្រូវក្ដាប់គោលគំនិតឱ្យបានច្បាស់លាស់ ។
ទី២-ត្រូវព្យាយាមដោះស្រាយបញ្ហាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ត្រូវកែច្នៃគំនិតខ្លួនឯងដែលស្របទៅនឹងគោលគំនិតរបស់ថ្នាក់លើ នេះហើយដែលថាធ្វើឱ្យលះ ប្រសិនបើជួបឧបសគ្គយ៉ាងណានោះ គឺត្រូវរាយការណ៍សុំគោលការណ៍ ការងារអ្វីក៏ដោយធ្វើបាន ឬមិនបាន ក៏ត្រូវរាយការណ៍។ ម្យ៉ាងទៀត ធ្វើការ កុំខ្លាចមេក្នុងការរាយការណ៍។
សម្ដេចបានបន្តទៀតថា ៖ កិច្ចការទាំងនេះ មិនយើងជាមេគេ ឬកូនចៅគេ ឬធ្វើការឱ្យខ្លួនឯងក៏ដោយ គឺត្រូវប្រកាន់ខ្ជាប់ជានិច្ច ដែលទាំងនេះគឺជាបទពិសោធន៍ការងារដែលសម្ដេចបានជួប និងចង់ចែករំលែកដល់និស្សិតបញ្ចប់ការសិក្សាក្នុងការយកទៅប្រើប្រាស់ក្នុងអាជីពការងារណាមួយ នាពេលខាងមុខ។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ៖ «រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយកសាធនធានមនុស្ស គឺពឹងទៅលើធនធានមនុស្សរបស់យើងដែលកាន់តែរីកចម្រើន»៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print