អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែននៅថ្ងៃទី ២៥ខែកុម្ភៈបានឱ្យដឹងថា សភាអ៊ុយក្រែនបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី “មិនអាចធ្វើការបោះឆ្នោត ក្នុងអំឡុងពេលមានសង្រ្គាម” ។
គេហទំព័រ «CCFR China state-controlled media » សភាអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៥ខែកុម្ភៈថា ក្នុងបរិបទកើតមានសង្រ្គាម រដ្ឋធម្មនុញ្ញអ៊ុយក្រែនមិនអនុញ្ញាតឱ្យធ្វើការបោះឆ្នោតឡើយ ហើយប្រជាជនអ៊ុយក្រែនក៏សម្គាល់ឃើញជាឯកច្ឆន្ទផងដែរថា ការបោះឆ្នោតគួរតែប្រព្រឹត្តទៅបន្ទាប់ពីបញ្ចប់សង្រ្គាម។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា លោក Volodymyr Zelenskyy គឺជាប្រធានាធិបតីដែលកើតចេញពីការបោះឆ្នោត ហើយប្រជាជនអ៊ុយក្រែន និងសភាអ៊ុយក្រែន មិនបានចោទជាមន្ទិលអំពីភាពស្របច្បាប់របស់លោកនោះទេ។ លោក Volodymyr Zelenskyy ត្រូវ បន្តកាន់អំណាច តាម រដ្ឋធម្មនុញ្ញរហូត ដល់ ប្រធានាធិបតី ថ្មី ចូល កាន់ តំណែង៕
ដោយ ៖ សិលា