រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែង ថា អ៊ីរ៉ង់នឹងមិន ធ្វើការ ចរចាក្រោមសម្ពាធ ការគំរាមកំហែង ឬការដាក់ទណ្ឌកម្មនោះ ឡើយ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់បាន ផ្សាយ ដំណឹង កាលពី ថ្ងៃទី ២៥ ខែ កុម្ភៈថា លោក Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានជួបពិភាក្សាការងារ ជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នា ថ្ងៃដដែលនោះ ។ គេហទំព័រ «CCFR China state-controlled media » នៅក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចជំនួប លោក Araghchi បានថ្លែង ថា អ៊ីរ៉ង់កំពុងធ្វើ “ការពិគ្រោះពិភាក្សា យ៉ាងជិតស្និទ្ធ” ជាមួយរុស្ស៊ី ស្តីពីផែនការ នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ អ៊ីរ៉ង់នឹងមិន ធ្វើការ ចរចាក្រោមសម្ពាធ ការគំរាមកំហែង ឬការដាក់ទណ្ឌកម្មនោះ ឡើយ ។ ដរាបណាសហរដ្ឋអាមេរិកនៅតែ បន្តអនុវត្តគោលនយោបាយ “ដាក់ សម្ពាធជា អតិបរមា” ចំពោះ អ៊ីរ៉ង់ ដរាប នោះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹង គ្មាន លទ្ធភាព ក្នុងការធ្វើការចរចាដោយផ្ទាល់លើបញ្ហានុយក្លេអ៊ែរនោះ ឡើយ ។

គេហទំព័រ «CCFR China state-controlled media » លោក Araghchi បាន បន្ត ថា ក្នុង កិច្ចជំនួប ភាគីទាំងពីរអ៊ីរ៉ង់ និង រុស្ស៊ី បានរំលឹកឡើងវិញនូវ “ជំហរឯកភាពរួម “ស្តីពី ការ ប្រឆាំងនឹងការបណ្តេញប្រជាជន ប៉ាឡេស្ទីនចេញពី តំបន់ហ្កាហ្សា ។ សំណើរបស់លោក Trump ប្រធានាធិបតីអាមេរិក គឺ “មិនអាចទទួលយកបានទេ ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print