តោះទៅស្គាល់ ! តំបន់ទេសចរណ៍ធម្មជាតិរលុះធំ ក្នុងខេត្តឧត្តរមានជ័យ!

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ រលុះធំ គឺជាឈ្មោះ តំបន់ធម្មជាតិមួយកន្លែង ដែលមានដីហូរ ច្រោះ ហើយផ្ទាំងដីខ្លះ បាននៅសល់បង្កើត ទៅជារូបរាង ដូចជា សសរវិហារ ឬ ក៏ សំណង់ប្រាសាទបុរាណផ្សេងៗជាដើម។ ទីនោះស្ថិតនៅភូមិខ្នាចឫស្សី សង្កាត់ បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើធ្វើដំណើរពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅ លិចត្រង់មានចម្ងាយតែ១២ គីឡូម៉ែត្រទេ ប៉ុន្តែបើចេញតាមផ្លូវអូរស្មាច់ គឺមានចម្ងាយ រហូតដល់ទៅ៣២ គីឡូម៉ែត្រ។
បច្ចុប្បន្នរលុះធំ កំពុងធ្វើឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ ខ្លះចាប់អារម្មណ៍ទៅលើ ទេសភាពធម្មជាតិ របស់វាយ៉ាងខ្លាំង។
មន្ត្រីជំនាញផ្នែកទេសចរណ៍ និងអាជ្ញាធរ ខេត្តឧត្តរមានជ័យ មើលឃើញថា តំបន់ដី ហូរច្រោះរលុះធំ គឺមានសក្ដានុពលអាច ទាក់ទាញភ្ញៀវទេសចរ ឲ្យទៅទស្សនា និង កម្សាន្តទេសភាពធម្មជាតិរបស់ វាព្រមទាំង អាចបង្កើតការងារខ្លះឲ្យ អ្នកភូមិដែល រស់នៅជិតនោះអាចរកកម្រៃពីវិស័យ ទេសចរណ៍បាននៅពេលអនាគត។

ដោយសារតែមើលឃើញសក្ដានុពល ផ្នែក ទេសចរណ៍នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានជំរុញឲ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរ ក្រុងសំរោង រៀបចំគម្រោងអភិរក្សតំបន់ ធម្មជាតិនៅទីនោះ ដើម្បីទប់ស្កាត់កុំឲ្យមាន ការចូលទៅរុករានយកដីធ្វើជាកម្មសិទ្ធិ ហើយ រៀបចំផ្សព្វផ្សាយទៅលើវិស័យ ទេសចរណ៍ជាបន្តបន្ទាប់។
កន្លងទៅប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ គឺអ្នកស្រី ធិន នីមុន្នីរស្មី មាន ប្រសាសន៍ថា បច្ចុប្បន្នមន្ទីរទេសចរណ៍ និង អាជ្ញាធរក្រុងសំរោងកំពុងសហការគ្នា ចុះ បោះព្រំដើម្បីកំណត់ផ្ទៃដីរលុះធំ នេះទុកកុំ ឲ្យមានការចូលទៅរំលោភយកដីធ្លីទីនោះ ធ្វើជាកម្មសិទ្ធិឯកជន។ តំបន់រលុះធំ ក្រៅតែ ពីមានទេសភាពដីច្រោះ បង្កើតបានជា សិល្បៈធម្មជាតិ ម្យ៉ាងមានទ្រង់ទ្រាយដូចជា សសរព្រះវិហារ ឬ ក៏ប្រាសាទធ្វើពីដី ជាដើមនោះ វាក៏ជាតំបន់ដែលសម្បូរទៅ ដោយត្បូងថ្ម ប្រភេទនិល ព្រមទាំងមាន ធម្មជាតិ គួរឲ្យទាក់ទាញដែរ។
អ្នកស្រី ធិន នីមុន្នីរស្មី បញ្ជាក់ថា មន្ទីរ ទេសចរណ៍ មានគម្រោង អភិវឌ្ឍន៍និង កែច្នៃតំបន់រលុះធំ ឲ្យក្លាយទៅជា រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ នៅ ពេលអនាគត ក៏ប៉ុន្តែ បច្ចុប្បន្នគេនៅរង់ចាំ ក្រុមហ៊ុនចិនដែលធ្វើផ្លូវជាតិលេខ ៥៨ ឆ្លង កាត់តំបន់នោះឲ្យរួចរាល់សិន៖ «ក្រោយពី ផ្លូវលេខ៥៨ កើតស្រួលបួល ជាផ្លូវកៅស៊ូ ហើយ យើងនឹងអាចលើកស្លាកសម្គាល់ ហើយ និងអាចដាំដើមឈើឡើងវិញនៅ តំបន់នោះព្រមទាំងអភិរក្សដីទីនោះកុំឲ្យវា បាត់បង់»
បច្ចុប្បន្នមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខ្លះៗបាននាំគ្នាចូលទៅកម្សាន្តនៅទីនោះ ក៏ប៉ុន្តែ ចំនួនអ្នកទេសចរហាក់នៅមាន កម្រិតតិចតួច ដោយសារតែផ្លូវមិនទាន់ល្អ ប្រសើរ និងមិនមានអ្នកបម្រើផ្នែកសេវាកម្ម ទេសចរណ៍នៅឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print