លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖​ មន្ត្រីគ្រប់ជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រង់ចាំទទួលផ្តល់ព័ត៌មាន និងចូលរួមសម្របសម្រួលដោះស្រាយជូនពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ នៅថ្ងៃទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​៖​ “ខ្ញុំសូមអធ្យាស្រ័យ ដោយមួយរយៈនេះ ការឆ្លើយតបរបស់ខ្ញុំមានការយឺតយ៉ាវ ឬមិនបានឆ្លើយតបចំពោះសំណួរផ្សេងៗដែលបានសាកសួរមក ព្រោះខ្ញុំមានភារកិច្ចជាច្រើនទៀតដែលត្រូវបំពេញ”។ ដើម្បីជៀសវាងការយឺតយ៉ាវ សូមលោកអ្នកទំនាក់ទំនងតាមរយៈលេខ 1271 ឬលេខ 017 898 915 រៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់សុក្រ។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង​ បានឱ្យដឹងទៀតថា​ មន្ត្រីគ្រប់ជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រង់ចាំទទួល ផ្តល់ព័ត៌មាន និងចូលរួមសម្របសម្រួលដោះស្រាយជូន។

អគ្គនាយក​រង​រូបនេះ​ បានបញ្ជាក់ថា​ សូមសាកល្បងទាក់ទងតាមលេខ 1271 នេះ រួចជួយ Comment ប្រាប់ខ្ញុំវិញផង ដើម្បីកែលម្អឱ្យការចូលរួមឆ្លើយតប និងដោះស្រាយបញ្ហាអត្តសញ្ញាណកម្ម កាន់តែប្រសើរឡើង។​ សូមអរគុណ!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print