ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មិនមានវ៉ាក់សាំងចាក់បង្ការទេ តែមានថ្នាំព្យាបាលជំងឺផ្តាសាយបក្សី មានប្រសិទ្ធិភាពខ្ពស់ ក្នុងកំលុងពេល ២-៣ថ្ងៃ ក្រោយចេញរោគសញ្ញាផ្លូវដង្ហេីមដំបូង ។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានគូសបញ្ជាក់ថា សូមរកការព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យដែលជិតបំផុត។
សូមជម្រាបជូនថា នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗនេះ បានឱ្យដឹងដែរថា ពុំមានការរកឃើញមេរោគផ្លូវដង្ហើម ថ្មីដែលបង្កឱ្យរាតត្បាតប៉ះពាល់ដល់ សុខភាពសាធារណៈនៅប្រទេសចិន ដូចការផ្សាយរបស់សារពត៌មានមួយ ចំនួននោះទេ។ ចំពោះការផ្សាយព័ត៌មានមិនពិតនេះ បន្ទាប់ពីមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះ និងចែករំលែកតៗគ្នាថា៖ ចិនរកឃេីញជំងឺមេរោគស៉ីសួតថ្មី បង្កក្ដីបារម្ភផ្ទុះ ជំងឺរាលត្បាតដូច កូវីដ-១៩។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានគូសបញ្ជាក់ថា ការរកឃើញមេរោគ ថ្មីៗ ជាការសិក្សាក្នុងមន្ទីរពិសោធន៍ តែប៉ុណ្ណោះ ។ នាយកដ្ឋានកំពុងតាម ដានយ៉ាងយកចិត្តទុកដាក់បំផុត៕ដោយ៖តារា