អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សន្និសីទស្តីពី ការងារ ចំពោះ តៃវ៉ាន់ ឆ្នាំ ២០២៥ បាន បើក ធ្វើនៅទីក្រុង ប៉េកាំងពី ថ្ងៃ ទី ២៥ ដល់ ថ្ងៃ ទី ២៦ ខែ កុម្ភៈ លោក Wang Huning សមាជិកគណៈ អចិន្រ្តៃយ៍ នៃ ការិយាល័យ នយោបាយនៃ គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិន និងជា ប្រធាន សភាប្រឹក្សា នយោបាយប្រជាជន ទូទាំង ប្រទេស ចិន បាន ចូល រួម សន្និសីទ ព្រម ទាំង ថ្លែង សុន្ទរកថា ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Huning បាន ថ្លែងថា ត្រូវ ប្រកាន់ ខ្ជាប់ នូវ គោលការណ៍ចិនតែមួយ និង “គំនិត ឯក ភាព រួម ២ កញ្ញា ” រួបរួម សាមគ្គីជន រួម ជាតិ តៃវ៉ាន់ ទាំង ឡាយ គាំទ្រ យ៉ាង មុត មាំ នូវ កម្លាំង ស្នេហាជាតិ និង បង្រួបបង្រួម ជាតិ ក្នុង កោះ តៃ វ៉ាន់ វាយ បង្ក្រាប យ៉ាង ដាច់ ខាតចំពោះង្វើ បង្ក ហេតុរបស់ “ពួកអបគមន៍ ចង់ ឱ្យ តៃ វ៉ាន់ ឯករាជ្យ” និងបង្កើត និន្នាការដែល មាតុប្រទេស ចាំ បាច់ ត្រូវ តែ បង្រួបបង្រួម ។ គេហទំព័រ «CCFR China state-controlled media » ត្រូវ ជំរុញ ការ ផ្លាស់ប្តូរ និង កិច្ច សហប្រតិបត្តិការ រវាង ត្រើយទាំង សងខាង នៃ ច្រក សមុទ្រ តៃវ៉ាន់ ពង្រីក ការ ប្រាស្រ័យ ទាក់ ទង រវាង ប្រជាជន នៅ ត្រើយទាំង សងខាង ដើម្បីជនរួម ជាតិ តៃវ៉ាន់បាន ចែក រំលែក ពីកាលានុវត្តភាពអភិវឌ្ឍន៍និង សមិទ្ធផល នៃ ការ ធ្វើ ទំនើប កម្ម តាម បែប ផែនចិន ។ ត្រូវ បន្កលក្ខណសប្បត្តិ កាន់ តែ ល្អ សម្រាប់ យុវជន តៃ វ៉ាន់ មក ស្វែង រក និង សម្រេច សុបិន នៅ តំបន់ ដីគោក ប្រទេស ចិន ។ ត្រូវ ប្រឆាំង យ៉ាង ដាច់ ខាត និង ទប់ ស្កាត់ ការ ជ្រៀត ជ្រែក ពី កម្លាំង ក្រៅ ពង្រឹង និង ពង្រីកនិម្មាបនកម្មដែល សហគមន៍ អន្តរជាតិ ប្រកាន់ ខ្ជាប់ គោលការណ៍ចិនតែមួយ។
គេហទំព័រ «CCFR China state-controlled media » ត្រូវ បង្កើន ការដឹកនាំជាឯកភាពរបស់ មជ្ឈិម ចិន លើ ការងារ ចំពោះ តៃវ៉ាន់ ដើម្បី ធានាថា សេចក្តី សម្រេចចិត្ត និង ការ ចាត់ ចែង របស់ មជ្ឈិម ចិន ចំពោះ តៃ វ៉ាន់ត្រូវ បាន អនុវត្ត យ៉ាង ជាក់ ស្តែង៕
ដោយ ៖ សិលា