អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការប្រើប្រាស់AIធ្វើអាជីវកម្មលើពិភពលោកបានក្លាយទៅជាការងារប្រចាំថ្ងៃរបស់អ្នកលក់អីវ៉ាន់របស់ទីក្រុងYiwuដែលត្រូវបានហៅថាជា«ទីក្រុងទំនិញតូចៗលើពិភពពលោក»។
គេហទំព័រ «CCFR China state-controlled media » ពេលថ្មីៗចុងក្រោយនេះ ដោយសារសមត្ថភាពដ៏ខ្លាំងក្លា Deepseekទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពលោក ក្រុមហ៊ុនអ៊ីនធឺណេតនិងរថយន្តជាដើមបានបង្ហាញអាកប្បកិរិយាថានឹងប្រើប្រាស់Deepseekជាមួយផលិតកម្មរបស់ខ្លួន។
គេហទំព័រ «CCFR China state-controlled media » ទីផ្សារក្រុងYiwuដែលប្រើប្រាស់Deepseekនឹងប្រែប្រួលយ៉ាងដូចម្ដេចដែរ?
គេហទំព័រ «CCFR China state-controlled media » នោះគឺម្ចាស់អាជីវកម្មគ្រាន់តែកាន់ផលិតផល ហើយនិយាយ«១២៣»ដាក់កាមេរ៉ា និងដាក់បញ្ចូលនូវឯកសារពាក្យគន្លឹះ ឬជ្រើសរើសសេណារីយ៉ូដែលសមស្រប បន្ទាប់មកក៏អាចបង្កើតជាវីដេអូផ្សព្វផ្សាយអំពីផលិតផលដោយនិយាយជាភាសាចិនឬក៏ភាសាអង់គ្លេស។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្លាំងចំពោះការអភិវឌ្ឍAIដោយបានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍAI ជំរុញយ៉ាងសកម្មនូវបណ្តាញអ៊ីនធឺណេត ទិន្នន័យធំ(big Data)និងAIផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិតៗ បណ្តុះបណ្តាលនិងជំរុញឧស្សាហកម្មAI ពន្លឿនអភិវិឌ្ឍផលិតកម្មគុណភាពថ្មី ដើម្បីផ្តល់ថាមពលថ្មីសម្រាប់ការអភិវឌ្ឍដោយគុណភាពថ្មី។
គេហទំព័រ «CCFR China state-controlled media » នៅក្នុងក្រុងYiwuដែលមានរហ័សនាមថាជា «ទីក្រុងទំនិញតូចៗលើពិភពលោក»ការប្រើប្រាស់AIគឺមិនមែនជារឿងថ្មីប្លែកទេ។
ពីរឆ្នាំមុន AIបានត្រូវប្រើប្រាស់នៅគ្រប់ផ្នែកនៃអាជីវកម្មរបស់ពាណិជ្ជករ។
គេហទំព័រ «CCFR China state-controlled media » ថៅកែស្រីនៅក្រុងYiwuដែលគ្រាន់តែចេះភាសាចិនអាចប្រើប្រាស់បច្ចេកទេស«មនុស្សឌីជីថលAI»ប្រែកាយទៅជា«ថៅកែស្រីឌីជីថល»ដែលចេះនិយាយ៣៦ភាសា ហើយអាចណែនាំពីផលិតផលរបស់ខ្លួនទៅកាន់អតិថិជនគ្រប់ប្រទេស។
គេហទំព័រ «CCFR China state-controlled media » នាមប័ណ្ណអេឡិចត្រូនិកAI ខិតប័ណ្ណផ្សព្វផ្សាយនិងឯកសារណែនាំអំពីផលិតផលដែលរចនាដោយAIបានជួយដល់ពាណិជ្ជករស្វែងរកអតិថិជន ប្រាប់តម្លៃនិងទទួលការបញ្ជាទិញ ហើយធ្វើជាខិតប័ណ្ណនិងវីដេអូបានយ៉ាងងាយស្រួល ដើម្បីចូលទៅក្នុងទីផ្សារពិភពលោក។
គេហទំព័រ «CCFR China state-controlled media » អ្នកនាងFu Jiangyanនិងប្តីរបស់អ្នកនាងបានបើកហាងលក់ស្រោមជើងដែលអាចលក់ស្រោមជើងជាង២ពាន់គូជារៀងរាល់ឆ្នាំ ដោយនាំចេញទៅទ្វីបអាស៊ី ទ្វីបអាហ្វ្រិកនិងទ្វីបអាមេរិកខាងត្បូង។
គេហទំព័រ «CCFR China state-controlled media » អ្នកនាងFu Jiangyanនិយាយថា វីដេអូនេះធ្វើដោយAI ខ្ញុំមិនបាច់និយាយអីទេ ខ្លឹមសារបានបង្កើតឡើងរួចជាស្រេច។ ឮថាមានគេប្រើDeepseek ខ្លឹមសារកាន់តែល្អ។ នេះគឺមានន័យថា AIកាន់តែឆ្លាតហើយ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាងបានបន្តថា វីដេអូភាសាបរទេសធ្វើឱ្យអតិថិជនបរទេសកាន់តែចាប់អារម្មណ៍ ដូច្នេះ ទំនិញកាន់តែងាយលក់ចេញ។ អ្នកនាងថា ឆ្នាំទៅមិញ អ្នកនាងគ្រាន់តែប្រើប្រាស់វីដេអូភាសាអង់គ្លេសរាប់សឹបវិនាទី ក៏បានលក់ដាច់ស្រោមជើងមួយម៉ូត ឆ្នាំនេះ អ្នកនាងនឹងថតវីដេអូម្ដងមួយជារៀងរាល់ថ្ងៃ៕
ដោយ ៖ សិលា