មន្ត្រីយោធាម្នាក់​ កំពុងជិះម៉ូតូឆ្លងភ្លើងស្តុបទៅបុកកង់រថយន្តធុនធំមួយគ្រឿងបណ្តាលឲ្យដួល​និងត្រូវរថយន្តកិនបែកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រីយោធាម្នាក់​ ត្រូវរថយន្តធុនធំកិនបែកក្បាលស្លាប់ភ្លាមៗ​ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវនិងឆ្លងភ្លើងស្តុប កាលពីវេលាម៉ោង១១និង០០នាទីព្រឹក​ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥​ ត្រង់ចំនុចផ្លូវបំបែកជា៤ ភ្លើងស្តុបក្រវាត់ក្រុងកែងនិងផ្លូវ១០៤​ ភូមិគង់ណយ​សង្កាត់គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

      សពជនរងគ្រោះខាងលើមានឈ្មោះ យ៉ន់ វុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមន្ត្រីយោធា អត្ថលេខ266795 ឋានន្តរសក្តិ ពលទោ មានស្រុកកំណើតភូមិត្រា ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញមន្ត្រីយោធា ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង 1M-2971  ចេញពីបន្ទាយ បម្រុងត្រលប់ទៅផ្ទះវិញ ដោយមានឯកសណ្ឋាននិងសាក់កាដូជាប៉ារ៉ា ដោយធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុង ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចភ្លើងស្តុបផ្លូវបំបែកជាបួន. បានជិះឆ្លងភ្លើងស្តុប. ជ្រុលទៅបុកកង់រថយន្តប្រភេទសណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ផ្លាកលេខព្រះសីហនុ 3A-7753 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង. បម្រុងនិងបត់ទៅឆ្វេង បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តត្រូវបានរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

    ក្រោយកេីតហេតុភ្លាមៗ​ អ្នកបើកបររថយន្តខាងលើបានបើកទ្វាររថយន្តបម្រុងចុះរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់គង់ណយដឹកយកទៅធ្វើការសាកសួរនិងចាត់ការបន្តតាមនិតិវិធី។

    ក្រោយមកសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ. សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។​ ចំណែកសពជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print