សម្ដេចធិបតី ឱ្យធ្វើកុងត្រាជាមួយគ្រូកិច្ចសន្យាម្ដងមានសុពលភាព២ឆ្នាំ ខណៈពីមុនធ្វើកុងត្រាម្ដងសុពលភាពត្រឹម១ឆ្នាំប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ ឱ្យធ្វើកុងត្រាជាមួយគ្រូកិច្ចសន្យាម្ដងមានសុពលភាព២ឆ្នាំ ខណៈពីមុនធ្វើកុងត្រាម្ដងសុពលភាពត្រឹម១ឆ្នាំប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញ “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥”  នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ សម្រាប់វិស័យអប់រំមិនថាទីក្រុងឬជនបទត្រូវមានស្តង់ដាតែមួយ មិនអាចមានស្តង់ដាច្រើនដូចវិស័យកសិកម្មបានឡើយ។ 

សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងថាបើបាត់បង់គ្រូម្នាក់ ស្មើនឹងបាត់បង់គុណភាពសម្រាប់សិស្សរាប់ពាន់នាក់នៅក្នុងរយៈពេលយូរ។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានលើការកែទម្រង់វិស័យអប់រំ ជាពិសេសការកែទម្រង់ការប្រឡងបាក់ឌុបនៅក្នុងប្រវិស័យអប់រំរបស់កម្ពុជា ធ្វើឱ្យការរៀន និងការបង្រៀននៅតាមសាលារៀនមានគុណភាព និងប្រសិទ្ធភាពខ្ពស់មកដល់បច្ចុប្បន្ន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសានស៍ថា នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណ យុទ្ធសាស្រ្ដទី១ របស់រាជរដ្ឋាភិបាលបានផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ជាកិច្ចការងារអាទិភាព ក្នុងការចូលរួមអភិវឌ្ឍសង្គម ជាតិកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នាយករដ្ឋមន្រ្ដី គាំទ្រដល់កម្មវិធីកំណែទម្រង់ ផ្ដោតលើអភិបាលកិច្ចអប់រំ និងការធ្វើកំណែទម្រង់តាមសាលារៀន ដែលជាការកែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្ដែងនិយម ដើម្បីកសាងមូលធនមនុស្សកម្ពុជាដែលមានសក្ដានុពលពេញលេញ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print