បើមាន «ប័ណ្ណមាស» តម្លៃ ៥ លានដុល្លារដល់គ្រប់ជនបរទេស ដែលរស់នៅអាម៉េរិក មានសិទ្ធចេញចូលសហរដ្ឋអាម៉េរិកបានដោយសេរី និងគ្រប់ពេលវេលា

ចែករំលែក៖

អន្តរជាតិ ៖ លោកប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសពីគំនិតផ្តួចផ្តើមថ្មី ក្នុងការលក់«ប័ណ្ណមាស» តម្លៃ ៥ លានដុល្លារដល់គ្រប់ជនបរទេស ដែលរស់នៅអាម៉េរិក មានសិទ្ធចេញចូលសហរដ្ឋអាម៉េរិកបានដោយសេរី និងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ៖ លោកប្រធានាធិបតីអាម៉េរិក Donald Trump នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមុិញ បានប្រកាសពីគំនិតផ្តួចផ្តើមថ្មី ក្នុងការលក់ប័ណ្ណមាស តម្លៃ ៥ លានដុល្លារដល់គ្រប់ជនបរទេស ដែលរស់នៅអាម៉េរិកមានសិទ្ធចេញចូលសហរដ្ឋអាម៉េរិកបានដោយសេរី និងគ្រប់ពេលវេលា។

លោក Trump បានលើកឡើងថា កម្មវិធីថ្មីដែលគួរឱ្យភ្ញាក់ផ្អើលនឹងអនុញ្ញាតឱ្យអ្នកប្រើបណ្ណមាសមានសិទ្ធអាចចេញចូលសហរដ្ឋអាម៉េរិកបានដោយសេរីដូចជាពលរដ្ឋក្នុងប្រទេស។ បណ្ណមាសនេះ នឹងត្រូវលក់ក្នុងតម្លៃប្រហែល ៥ លានដុល្លារ ដោយចាប់ផ្តើមក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លោក Trump គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចុងក្រោយបំផុតរបស់លោក រួមទាំងការពនិត្យពន្ធលើការនាំចូលទង់ដែងផងដែរ។ លោក Trump បាននិយាយថា “យើងនឹងអាចលក់បានប្រហែលមួយលានសន្លឹក ប្រហែលជាច្រើនជាងនេះ”។ “ប្រសិនបើអ្នកបូកលេខ ពួកវាល្អណាស់”

ជាមួយគ្នានោះ លោក Lutnick បានពន្យល់ថា ប័ណ្ណមាស លោក Trump នឹងជំនួសកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ ឬកម្មវិធីទិដ្ឋាការ EB-5 ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដោយផ្តល់មូលនិធិដល់គម្រោងបង្កើតការងារនៅក្នុងសហរដ្ឋអាម៉េរិក។ លោកបានព្យាករថា កម្មវិធីប័ណ្ណមាសនឹងក្លាយជាអ្នករកលុយឲ្យរដ្ឋាភិបាលអាម៉េរិក ដោយលើកហេតុផលថា ក្រុមហ៊ុនជាច្រើននឹងបង់ថ្លៃ ៥លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាដល់គ្រប់ជនបរទេស។ 

ករណីមួយទៀត ! លោកដូណាល់ ត្រាំ ៖ ផែនការដំឡើងពន្ធគយ ចំពោះ ប្រទេស ម៉ិកស៊ិកនិង កាណាដានឹង ជំរុញ ទៅមុខ តាម កាល កំណត់ ។ 

លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បាន ថ្លែង កាលពី ថ្ងៃ ទី ២៤ ខែ កុម្ភៈថា ផែនការដំឡើង ពន្ធគយ ចំពោះ ប្រទេស ម៉ិកស៊ិកនិង កាណាដានឹង ជំរុញទៅមុខ តាម កាល កំណត់ លោក បាន ថ្លែងទៀត ថា សហរដ្ឋអាមេរិកបានទទួលរងភាព អាក្រក់ខ្លាំង ពី ដៃគូ ពាណិជ្ជកម្ម ជាច្រើន ដែលមិន ត្រឹម តែ ប្រទេស ម៉ិកស៊ិកនិង កាណាដានោះ ទេ ពោលគឺសហរដ្ឋអាមេរិក ត្រូវ គេ ទាញ យក ប្រយោជន៍ យ៉ាង ច្រើន។

    លោក ដូណាល់ ត្រាំ បាន ចុះ ហត្ថលេខា លើ បទ បញ្ជា ប្រតិបត្តិកាលពី ថ្ងៃ ទី ១ ខែ កុម្ភៈ ដោយ ដំឡើងពន្ធគយ ២៥ % ចំពោះ ផលិតផល ដែល នាំ ចូល ពី ប្រទេស ម៉ិកស៊ិកនិង កាណាដា ក្នុង នោះ បានដំឡើងពន្ធគយ ១០ % ចំពោះ ផលិតផល ថាមពល របស់ កាណាដា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print