សម្តេច ហ៊ុន ម៉ាណែត ប្រាប់អភិបាលខេត្តកុំឱ្យអភិបាលស្រុកអ្នករើសនាយកនិងគ្រូ ត្រូវឱ្យមន្ទីរជំនាញជាអ្នករើស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រាប់អភិបាលខេត្តកុំឱ្យអភិបាលស្រុកអ្នករើសនាយកនិងគ្រូ ត្រូវឱ្យមន្ទីរជំនាញជាអ្នករើស ពោលអភិបាលខេត្តទាំងអស់ត្រូវផ្តល់សិទ្ធឱ្យមន្ទីរជាអ្នករើសនាយកនិងគ្រូពេញដោយគុណវុឌ្ឍ។ ការថ្លែងរបស់សម្តេចបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥។

សម្តេចបានសង្កត់អត្ថន័យថា ដើម្បីសម្រេចបានគុណភាពអប់រំ យើងត្រូវចាក់គ្រឹះឱ្យបានរឹងមាំពីថ្នាក់បឋមសិក្សា ដោយជ្រើសរើសនាយក និងគ្រូឱ្យបានត្រឹមត្រូវតាំងពីថ្នាក់ដំបូងទៅ ដែលផ្តោតលើគុណភាពជាជាងបរិមាណ។

សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញ “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥”  នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់ក្រសួងអប់រំ បន្តពង្រឹងវិស័យអប់រំគ្រប់កម្រិត ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពគាំទ្រដល់វិស័យអប់រំដើម្បីឱ្យមូលធនមនុស្សកម្ពុជា មានសមត្ថភាព មានគុណវុឌ្ឍិ ក្នុងការជួយដល់ប្រទេសជាតិ។

សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងថាបើបាត់បង់គ្រូម្នាក់ ស្មើនឹងបាត់បង់គុណភាពសម្រាប់សិស្សរាប់ពាន់នាក់នៅក្នុងរយៈពេលយូរ។ 

បើតាមលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ” មុននឹងមានសន្និបាតនៅថ្នាក់ជាតិនេះ ក្រសួងបានណែនាំមន្ទីរ អប់រំ យុវជន និងកីឡារាជធានីខេត្តទាំងអស់ ឱ្យរៀបចំរបាយការណ៍សន្និបាត ដើម្បីប្រមូលធាតុ ចូលពីថ្នាក់ក្រោមជាតិ មកពិភាក្សាដោះស្រាយក្នុងសន្និបាតនៅថ្នាក់ជាតិ ដែលមានអ្នកចូលរួម ផ្ទាល់ប្រមាណ ២០០០នាក់ និងមានអ្នកចូលរួមជាច្រើនទៀតតាមប្រព័ន្ធអនឡាញ”។ 

លោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា “ក្រសួងបានជ្រើសរើសប្រធានបទ បទបង្ហាញ និងបទអន្តរាគមន៍ ដែលមានខ្លឹមសារជា យុទ្ធសាស្ត្រ ស្របទៅនឹងវិធានការគន្លឹះទាំង៤ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងគុណភាពអប់រំ និងស្របទៅនឹងការអនុវត្តស្តង់ដាសាលារៀនគំរូ ដែលជាគោលនយោបាយកម្រិតសាលារៀន”។ 

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា “សមិទ្ធផល នៃការស្តារឡើងវិញនៃវិស័យអប់រំ ក្នុងរយៈពេលជាច្រើនទសវត្សកន្លងទៅនេះ ជាពិសេស ការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុង ការបង្កើនថវិកាសម្រាប់វិស័យអប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សា បានធ្វើ ឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ល្អខាងផ្នែកលើកកម្ពស់អក្ខរកម្ម ថ្វីត្បិតតែកម្ពុជាត្រូវ ការរៀបចំរបាយការណ៍ទូទាត់កសាងប្រព័ន្ធអប់រំកម្ពុជាឡើងវិញ ពីចំណុចសូន្យចាប់តាំងពីជាង ៤០ឆ្នាំមុន បន្ទាប់ពីរបបប្រល័យពូជសាសន៍ បានបញ្ចប់ និងចាប់តាំងពីកម្ពុជាសម្រេចបានសុខ សន្តិភាពចាប់តាំងពី ២០ឆ្នាំមុននេះ”៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print