លោកអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យបណ្ឌិត Zosimo M. Battad សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបូព៌ា ហ្វីលីពីន ចូលជួបសម្ដែងការគួរសម!

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត Zosimo M. Battad សាកលវិទ្យាធិការ និងជាប្រធានផ្នែកសិក្សា នៃសាកលវិទ្យាល័យបូព៌ា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកវេជ្ជបណ្ឌិត សាកលវិទ្យាធិការ និងជាប្រធានផ្នែកសិក្សា នៃសាកលវិទ្យាល័យបូព៌ា ព្រមសហការីជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងអស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ នាឱកាសនេះ។ 

លោកអភិសន្តិបណ្ឌិត ក៏បា នសម្ដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ លោកវេជ្ជបណ្ឌិត សាកលវិទ្យាធិការ និងជាប្រធានផ្នែកសិក្សា ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរហូតឈានដល់ការចុះអនុស្សរណៈ នៃយោគយល់គ្នាលើកិច្ចការបណ្ដុះបណ្ដាលរវាងសាកលវិទ្យាល័យបូព៌ា និងបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ព្រមទាំងការបង្កើតអនុស្សរណៈ នៃការយោគយល់គ្នា ពាក់ព័ន្ធការបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅសាកលវិទ្យាល័យជាស៊ីម កំចាយមារ ខេត្តព្រៃវែង។  

ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិតសាកលវិទ្យាធិការ ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យ អប់រំ រវាងកម្ពុជា-ហ្វីលីពីន។

ទន្ទឹមនេះ លោកវេជ្ជបណ្ឌិតសាកលវិទ្យាធិការ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងពង្រឹងមិត្តភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋនៃអាស៊ីអាគ្នេយ៍៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print