កងទ័ពជើងគោក អំពាវនាវដល់សាធារណជន ផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គលណាទារលុយ ដើម្បីទទួលបានក្របខ័ណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ចេញ សេចក្តីជូនដំណឹង

ស្តីពីការទប់ស្កាត់ភាពមិនប្រក្រតីក្នុងដំណើរការជ្រើសរើស យុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក

គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌ ឱ្យ កងទ័ពជើងគោក សូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេស យុវជនដែលមានបំណង ចូលបម្រើការងារជា យោធិន ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកឱ្យបានជ្រាបថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ ធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការ ពារជាតិ។ គណៈកម្មការសូមអំពាវនាវ ដល់សាធារណៈជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ក្នុង ករណីមាន បុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការ ចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ។

គណៈកម្មការ សូមធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា រាល់បុគ្គលដែលប្រព្រឹត្តខុស និងគោលការណ៍ ខាងលើនេះត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

ករណីមានបុគ្គលឆ្លៀតឱកាសដូចជម្រាបជូនខាងលើ សូមសាធារណៈជន អាណាព្យាបាលនិង បេក្ខជនទាំងអស់សហការផ្តល់ព័ត៌មានមកក្រុមការងារដោយផ្ទាល់តាមទូរស័ព្ទលេខ 012 352 020/076 217 50 95/096 811 12 02/066 556 6561

គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌ ឱ្យ កងទ័ពជើងគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណៈជន អាណាព្យាបាល និង បេក្ខជនទាំងអស់ ដែលសហការគាំទ្រដល់ដំណើរការជ្រើសរើសនេះឱ្យទទួលបានជោគជ័យ និង ប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print