ព័ត៌មានបឋម! ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឱ្យបុរសម្នាក់ដួលសន្លប់ស្ដូក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដួលម៉ូតូបោកទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងនៅលើកំណាត់ផ្លូវជាតិលេខ៥ សង្ស័យប៉ះជាមួយម៉ូតូ១គ្រឿងទៀតខណៈកំពុងឆ្លងផ្លូវពីត្បូងឆ្ពោះទៅទិសខាងជើង ។​

ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញបុរសម្នាក់ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE-1217 ក្នុងល្បឿនលឿន មានទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ សង្ស័យប៉ះជាមួយម៉ូតូ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ដែលកំពុងឆ្លងផ្លូវពី(ត្បូងទៅជើង)បណ្ដាលឱ្យភាគីជិះម៉ូតូផ្លូវត្រង់ដួលបោកនឹងថ្នល់សន្លប់ស្ដូក ។​

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង២៥នាទីព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែផល្គុន ឆ្នាំងរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។​

...

ប្រភពបញ្ជាក់ទៀតថា ភាគ្គីរងរបួសត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅសង្រ្គោះ ចំណែកភាគ្គីជនសង្ស័យពុំបានឈប់នោះទេ គឺជិះម៉ូតូទៅបាត់តែម្ដង ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print