ស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស ២នាក់ជាអ្នករួមដំណើរក្នុងរថយន្តព្រូស ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយ​ រថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2 B C-6474 បើកបរពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ដ ១គ្រឿងទៀតមិនស្គាល់ម៉ាក ដែលកំពុងបើកបរស្របទិសគ្នា ។

ករណីនេះកើតឡើង កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លេីផ្លូវ​ល្បឿន​លឿន​ ចំណុចK139+900 ស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តព្រូស បានរត់គេចចេញពីកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ខាងលើបណ្ដាលឲ្យ ស្លាប់​មនុស្ស​ ចំនួន ០២នាក់ ជនជាតិខ្មែរ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)​ សាក.ស.ព ទាំង២នាក់ បានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុរងចាំប្រគល់ជូនក្រុមគ្រួសារ។

ចំពោះរថយន្តខូចខាតចំនួន ០១គ្រឿង (ធ្ងន់)​ បានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីដោះស្រាយតាមនីតិវិធី។

...

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច : រថយន្ត PRIUS ទំនងជាបើកបរលឿន ទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print