ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ៖ អាស៊ានបានរួមគ្នាពង្រឹងសមត្ថភាពអភិវឌ្ឍគម្រោងប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងគ្រឿងញៀនតំបន់

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាលនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះក្រោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដឹកនាំប្រតិភូជាមន្រ្តីជំនាញពីបណ្តាគ្រប់នាយកដ្ឋាន មន្ទីរពិសោធន៍ចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមសិក្ខាសាលាលើកទី៣ស្តីពីការអភិវឌ្ឍន៍គម្រោងផែនការកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់មន្ត្រីបង្គោលនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀន (ASOD) ដែលជាកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមានប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះនិងមានការអញ្ជើញចូលរួមពីបណ្តាប្រទេសអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។

ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ បានថ្លែងកាលពីថ្ងៃទី២៧​ ខែកុម្ភៈ​ម្សិលមិញនេះ​ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងគឺផ្ដល់ចំណេះដឹងស្ដីពីការអភិវឌ្ឍន៍និងអនុវត្តការរៀបចំគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន ACP រួមមាន:ការរៀបចំលើកឡើងនូវមូលនិធិគម្រោងនិងធនធានដែលកៀរគរបានពីដៃគូនានាដើម្បីគាំទ្រដល់យន្តការនៃការលើកសំណើគម្រោងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print