គម្រោង សាងសង់ បណ្តាញអគ្គិសនី៥០០ គីឡូវ៉ាត់ រវាង ចិន – ឡាវ ចាប់ ដំណើរ ការ សាងសង់ ជាផ្លូវ ការ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នក យក ព័ត៌មាន ទទួលបានដំណឹង ថា កាល ពី ថ្ងៃ ទី ២៦ ខែ កុម្ភៈ គម្រោង សាងសង់ បណ្តាញអគ្គិសនី៥០០ គីឡូវ៉ាត់ រវាង ចិន – ឡាវ បាន ចាប់ដំណើរ ការ សាងសង់ ជាផ្លូវ ការ ។ បន្ទាប់ ពីបញ្ចប់ ការសាងសង់ វា នឹង អាច បញ្ជូនថាមពល អគ្គិសនី ស្អាត ៣ពាន់ លាន គីឡូវ៉ាត់ ម៉ោង ក្នុង មួយ ឆ្នាំ។

គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹងនេះ បាន ឲ្យ ដឹងទៀត ថា ខ្សែ បញ្ជូន អគ្គិសនី នៃគម្រោង នេះ មាន ប្រវែង សរុប ១៨៣,៥ គីឡូម៉ែត្រ ដែល មាន ចំណុច ចាប់ផ្តើម ពី ខេត្តUdomxai ប្រទេស ឡាវ ភ្ជាប់ ទៅដល់ ខេត្ត យូ ណាន ប្រទេស ចិន ។ គម្រោង នេះ ចែក ជាពីរ គម្រោង គឺ ផ្នែក ឡាវ និង ចិន ខ្សែ បញ្ជូន អគ្គិសនីនៅក្នុង ប្រទេស ឡាវ មាន ប្រវែង ប្រហែល ៣៥,៥ គីឡូម៉ែត្រ ហើយ នៅក្នុង ប្រទេស ចិន មាន ប្រវែង ប្រហែល ១៤៨ គីឡូម៉ែត្រ។ គម្រោង នេះក៏ នឹង សាងសង់ ស្ថានីយបំលែងអគ្គិសនី៥០០ គីឡូវ៉ា់ត់មួយ ទៀត ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » តាម ការប៉ាន់ប្រមាណ គម្រោង នេះនឹង បញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦។ បន្ទាប់ពី ដាក់ឱ្យដំណើរការ សមត្ថភាពបំពេញ បន្ថែមថាមពល អគ្គិសនី ទៅវិញទៅមករវាងចិន និងឡាវ នឹងឡើងដល់ ១,៥ លានគីឡូវ៉ាត់ ហើយនឹង បញ្ជូនថាមពល អគ្គីសនីស្អាតបាន ៣ ពាន់លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print