លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោក​ Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារ​ស្ថាបនា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក​ Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារ​ស្ថាបនា​ និងសហការី​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួបនេះ​ លោករដ្ឋមន្ត្រី​ បានសម្តែងការស្វាគមន៍​ចំពោះ​ធនាគារស្ថាបនា​ ដែលបង្ហាញពីបំណងសិក្សានិងពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម​។ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូអភិវឌ្ឍន៍​ វិស័យធនាគារ និងភាគីពាក់ព័ន្ធ​ ចូលរួមក្នុងវិស័យកសិកម្ម​ ផ្តល់ការជឿទុកចិត្តជាមួយគ្នា​ សំដៅជួយប្រជាកសិករបង្កេីនប្រាក់ចំនេញ​ ទទួលបានការវិនិយោគ​ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

បើតាមលោករដ្ឋមន្ត្រី​ ការផ្តល់កម្ចីការប្រាក់ទាប​ដល់សហគមន៍កសិកម្មទំនេីប​ ក៏ជាតម្រូវការសំខាន់ ដើម្បីគាំទ្រដល់ការរៀបចំផែនការផលិតកម្មច្បាស់លាស់​ កាត់បន្ថយថ្លៃដេីមផលិត​ និងការចំណាយមិនចាំបាច់​ មានកិច្ចសន្យាផលិតកម្ម​ និងមានទីផ្សារពិតប្រាកដ។ លោករដ្ឋមន្ត្រី​ បានសម្ដែងក្ដីសោមនស្ស ដែលធនាគារស្ថាបនា​ ឯកភាពសហការជាមួយក្រសួងកសិកម្ម តាមរយៈការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា​ ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្មនាពេលដ៏ឆាប់ខាងមុខ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print