ភ្នំពេញ ៖ ទីស្ដីការក្រសួង មហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ទ្រី សុខហេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញ ដឹកនាំ កិច្ចប្រជុំ ក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ពិនិត្យពិភាក្សា និងផ្ដល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចប្រជុំ នេះដែរមានការអញ្ជេីញចូលរួមពី លោក ឧត្តមសេនីយ៍ឯក អនុប្រធាន ក្រុមប្រឹក្សានីតិកម្ម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក ឧត្តមសេនីយ៍ ឯក លោកឧត្តម សេនីយ៍ ទោ ប្រធាននាយកដ្ឋាន លោកឧត្តម សេនីយ៍ ត្រី លោកវរសេនីយ៍ឯក លោកវរសេនីយ៍ទោ និងមន្ត្រី ពាក់ព័ន្ធ ជាច្រើន ទៀត។
ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ លោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់លោក អស់លោកទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។
កិច្ចប្រជុំ ខាងលេីមានគោលបំណងរកធាតុចូលដេីម្បីដោះស្រាយបញ្ហាប្រឈម និងបន្តពិនិត្យ ពិភាក្សា កែសម្រួល ផ្ដល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល ។ នេះបើយោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ៕
ដោយ ៖ សិលា