អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គណៈប្រតិភូ សហរដ្ឋអាមេរិក និងរុស្ស៊ី បានបញ្ចប់ ការ ចរចា ទ្វេភាគីជុំទីមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស តួកគី កាលពីថ្ងៃទី២៧ ខែ កុម្ភៈ។ គណៈប្រតិភូ នៃ ប្រទេស ទាំងពីរ បាន បើក កិច្ចប្រជុំ បិទទ្វារ អស់ រយៈពេល ជាង ៦ ម៉ោង នៅស្ថាន កុងស៊ុល អាមេរិក ប្រចាំ ទីក្រុង អ៊ីស្តង់ប៊ុល នៅថ្ងៃ ដដែលនោះ ភាគីទាំងពី រមិនបាន ប្រកាស ព័ត៌មាន ណាមួយទៅកាន់ ប្រព័ន្ធ ផ្សព្វផ្សាយបន្ទាប់ពីបញ្ចប់ កិច្ចជំនួប នោះទេ ពោលគឺ បានធ្វើ ដំណើរ ចាកចេញ ពី កន្លែងចរចា ភ្លាម ៗ ។
ឥស្សរជនអ្នក ការទូត របស់ តួកគី បានប្រាប់ អ្នក សារព័ត៌មាននៅ មុន កិច្ច ចរចា ថា កិច្ច ជំនួប លើកនេះ ជា កិច្ច ចរចា ខាងបច្ចេកទេស ។
គេហទំព័រ «CCFR China state-controlled media » លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាន ថ្លែង កាលពីថ្ងៃទី ២៧ ខែ កុម្ភៈថា កិច្ចជំនួប លើកនេះ បានពិភាក្សាអំពីបញ្ហា ប្រតិបត្តិ នៃស្ថានទូត របស់ប្រទេសទាំងពីរ ប្រចាំនៅ ប្រទេស រៀង ៗខ្លួន ។ ប្រព័ន្ធ ផ្សព្វ ផ្សាយអាមេរិក បានដកស្រង់ពាក្យ សម្តីរបស់ឥស្សរជន នៃ ក្រសួងការបរទេសអាមេរិកថា ក្នុងកិច្ចចរចានេះ ភាគីទាំងពីរ បានពិភាក្សាអំពីបញ្ហាប្រតិបត្តិ នៃ ស្ថានទូត មានដូច ជា បញ្ហា ស្តី ពី ការចាត់ចែង បុគ្គលិក និងទិដ្ឋាការជាដើម ៕
ដោយ ៖ សិលា