ភ្នំពេញ÷ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ឃុត សុខខា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ លោក-លោកស្រីនាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ ប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល សរុបអ្នកចូលរួម៥០នាក់ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានឲ្យដឹងថា,ក្នុងកិច្ចប្រជុំនោះមានរបៀបវារៈប្រជុំចំនួន០៧៦ ដូចខាងក្រោម៖
១-ប្រកាសតែងតាំងមន្ត្រីរាជការចំនួន០៥រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៨ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ។
៣-ពិនិត្យ និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ស្តីពីការអនុវត្តការងាររបស់ខណ្ឌសែនសុខ។
៤-ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេគទេស ក្រុមប្រឹក្សាខណ្ឌសែនសុខ។
៥-ពិនិត្យ និងអនុម័តលេីសំណេីបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តដែលបានមកកពីកាតផ្តល់សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែមករា ឆ្នាំ២០២៤។
៦-ការងារផ្សេងៗ៕
ដោយ÷ចន្ទ លីហ្សា