កូរ៉េ ខាង ជើង ធ្វើ ការ ហ្វឹក ហាត់ បាញ់សាកល្បងគ្រាប់មីស៊ីលcruise យុទ្ធសាស្ត្រ

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី ២៨ខែកុម្ភៈ ឲ្យដឹងថា កងទ័ពប្រជាជនកូរ៉េខាងជើងបានធ្វើលំហាត់សមបាញ់គ្រាប់មីស៊ីល Cruise យុទ្ធសាស្ត្រនៅដែនសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី ២៦ខែកុម្ភៈ ។ គេហទំព័រ «CCFR China state-controlled media » លោក Kim Jong-un អគ្គលេខាធិការបក្សពលករកូរ៉េខាងជើង និងជាប្រធានគណៈកម្មាការកិច្ចការរដ្ឋ បានចុះពិនិត្យការបាញ់សាកល្បងលើកនេះ។

 

គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Cruise យុទ្ធសាស្ត្រចំនួនពីរគ្រាប់ដែលប្រើពេលចំនួន៧៩៦១ វិនាទី និង៧៩៧៣ វិនាទីដោយឡែកពីគ្នា ហើយបានបាញ់ចំគោលដៅបន្ទាប់ពីហោះបានរយៈចម្ងាយ១៥៨៧ គីឡូម៉ែត្រ។ លំហាត់សមបាញ់សាកល្បងលើកនេះគឺក្នុងគោលបំណងដាស់តឿនគូប្រជែងឱ្យមើលឃើញឱ្យបានច្បាស់ពីសមត្ថភាពវាយប្រហាររបស់កងទ័ពប្រជាជនកូរ៉េខាងជើងនៅក្នុងគ្រប់លំហ និងការត្រៀមលក្ខណៈប្រើប្រាស់មធ្យោបាយនុយក្លេអ៊ែរផ្សេងៗ បង្ហាញពីភាពជឿជាក់នៃកម្លាំងទប់ស្កាត់ដោយនុយក្លេអ៊ែររបស់ខ្លួន និងធានាជាក់លាក់ថាកងកម្លាំងមីស៊ីល Cruise យុទ្ធសាស្ត្រអាចអនុវត្តបេសកកម្មបាញ់ប្រហារភ្លាមៗយ៉ាងស្ទាត់ជំនាញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print