កាកាវ ជាដំណាំដែលមានសក្តានុពល ក្នុងការបង្កើនប្រាក់ចំណូល ជាពិសេស តម្លៃកាកាវនៅលើទីផ្សារពិភពលោកកើនឡើង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ដំណាំកាកាវ មានមុនគេនៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៤ បន្ទាប់មកមានខេត្ត រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃុំ នេះបើតាមការឲ្យដឹងពីលោក ជាន ចាន់ថុល នាយកក្រុមហ៊ុន កាំកាវ​ ខូអិលធីឌី ​ដែលមានទីតាំងស្ថិតនៅ​ភូមិពូក្រូច​ ឃុំស្រែអំពូម​ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកជាន ចាន់ថុល បញ្ជាក់ថា កាកាវ គឺជាដំណាំដែលមានសក្តានុពល ក្នុងការបង្កើនប្រាក់ចំណូល ជាពិសេស ក្នុងបរិបទដែលតម្លៃកាកាវនៅលើទីផ្សារពិភពលោកកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចដំណាំដទៃទៀតដែរ។ លោក បន្ថែមថា សម្រាប់បច្ចេកទេសដាំដុះរួមមានៈ រៀបចំសម្ភារៈដាំល្អ (ពូជល្អ សំណាបល្អ) ការរៀបចំផែនទីចំការ ការរៀបចំដី ការរៀបចំប្រព័ន្ធដាក់ស្រមោល ការការពារខ្យល់ ការថែទាំក្រោយការដាំ និងការគ្រប់គ្រងសត្វល្អិត ការប្រមូលផល និងបច្ចេកទេសជាច្រើនទៀត ហើយចំពោះពូជរុក្ខជាតិកាកាវមាន៣ ភេទគឺ៖ ១ -Forastero ២ -Criollo ៣ -Trinitario។

លោក បញ្ជាក់បន្ថែមថា កាកាវទុំស្រស់គេយកគ្រាប់ទៅសម្ងួតឲ្យក្រៀម រួចចម្រាញ់ជាម្សៅ និងប្រេង ដើម្បីកែច្នៃជាផលិតផលសម្រេច មានអាហារ ភេសជ្ជៈ គ្រឿងស្រវឹង គ្រឿង សំអាង សាប៊ូ ថ្នាំឳសថ និងអាហារបំប៉នជាដើម រួមមានជាង២០០០មុខ ដើម្បីបម្រើតម្រូវការរបស់មនុស្សលើពិភពលោក។

...

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះដំណាំកាកាវអនុវត្តបានទំហំ ២២៨ហិកតា ក្នុងនោះ ក្រុមហ៊ុន ២៥០ហិកតា ផ្ទៃដីប្រមូលផលសរុប ១៩ហិកតា ទិន្នផលមធ្យម ៥,៧៨៩តោន/ហិកតា បរិមាណផលសរុប ១១០តោន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print