ក្រសួងបរិស្ថាន​ ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន​ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.៤៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប​ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តរតនគិរី

ពណ៌បៃតង៖​ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន

ពណ៌លឿង៖​ ខេត្តព្រះវិហារ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print