អន្តរជាតិ ៖ ក្រោយចប់ការជជែកយ៉ាងក្តៅគគុក និងបរាជ័យមិនធ្លាប់មានក្នុងកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោកដូណាល់ត្រាំមេដឹកនាំអ៊ុយក្រែន ហ្សេលែនស្គីបានសរសេររៀបរាប់ក្នុងបណ្តាញសង្គម X ថា៖
អរគុណសហរដ្ឋអាម៉េរិក អរគុណសម្រាប់ការជួយកន្លងមក អរគុណសម្រាប់ដំណើរទស្សនកិច្ចរបស់ខ្ញុំ
អរគុណសភា និងប្រជាពលរដ្ឋអាម៉េរិកដែលតែងតែជួយយើង។ អ្វីដែលអ៊ុយក្រែនចង់បាននោះគឺសន្តិភាព។ យើងកំពុងតែធ្វើការលើរឿងទាំងអស់ដើម្បីទទួលបានសន្តិភាព។
គួរបញ្ជាក់ថាជម្លោះដល់តឹងសរសៃករវាងលោកដូណាល់ត្រាំ និងមេដឹកនាំអ៊ុយក្រែនលោកហ្សេលែនស្គីបានផ្ទុះឡើងក្នុងការិយាល័យលោកដូណាល់ត្រាំក្នុងកិច្ចប្រជុំកិច្ចព្រមព្រៀងរ៉ែកម្រអ៊ុយក្រែន ក្នុងជំនួបក្តៅគគុកជាង ៤០នាទី ដូណាល់ត្រាំបានចាត់ទុកលោកហ្សេលែនស្គីកំពុងតែលេងល្បែងសង្រ្គាមលោកលើកទី៣ និងព្រមានថាអ៊ុយក្រែននឹងខ្ទិចត្រឹមតែ២សប្តាហ៍តែប៉ុណ្ណោះប្រសិនបើគ្មានជំនួយអាម៉េរិកចាប់តាំងពីសង្រ្គាមបានផ្ទុះ។
ជាលើកទីមួយក្នុងប្រវត្តិការទូតអន្តរជាតិ ដែលលោកដូណាល់ ត្រាំ អោយសារព័ត៌មានធំៗទាំងអស់ផ្សាយផ្ទាល់ពីកិច្ចពិភាក្សាការទូតថ្នាក់កំពូលនៅក្នុងសេតវិមាន ដែលនាំអោយមានការជជែកគ្នាតឹងសរសៃ ក ទាំងសង្ខាង រហូតដល់ប្រធានាធិបតី Zelenskyy នៃប្រទេសអ៊ុយក្រែន ត្រូវបណ្តេញចេញពីការិយាល័យប្រធានាធិបតីទាំងមិនបានចុះកិច្ចព្រមព្រៀងដែលបានគ្រោងទុកជាមុនទៀត ! ៕
ដោយ ៖ សិលា