សេចក្តីប្រកាសស្ថិតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិនប្រចាំឆ្នាំ២០២៤ត្រូវបានចេញផ្សាយ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២៨ ខែកុម្ភៈ រដ្ឋបាលជាតិស្ថិតិ ចិនបានចេញផ្សាយសេចក្តីប្រកាស ស្ថិតិស្តីពី ការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិចិនប្រចាំឆ្នាំ ២០២៤ ។ សេចក្តីប្រកាសនេះ បង្ហាញឱ្យដឹងថា នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយស្ថិរភាពជាទូទៅ ជាមួយ នឹង ការរីកចម្រើន ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ត្រូវបានជំរុញយ៉ាងជាក់ស្តែង ជា លំដាប់ ភារកិច្ចជាគោលដៅសំខាន់ៗ ត្រូវបានសម្រេចដោយជោគជ័យ ហើយការធ្វើទំនើប កម្ម តាមបែបផែនចិនបានបោះជំហានថ្មីយ៉ាងរឹងមាំ។

គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ ២០២៤ តម្លៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនឈាន ដល់ ១៣៤,៩០៨៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៥% បើធៀបនឹងឆ្នាំ២០២៣ ហើយភារកិច្ចជាគោលដៅសំខាន់ៗនៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមត្រូវបាន សម្រេច ដោយ ជោគជ័យ។
គេហទំព័រ «CCFR China state-controlled media » ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤មានចំនួន ៤៣,៨ ទ្រីលានយាន់ប្រាក់ចិន ដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត និង ជាប្រទេសធ្វើ ពាណិជ្ជកម្មទំនិញធំទីមួយ នៅលើពិភពលោក រយៈពេល ៨ ឆ្នាំជាប់ៗគ្នា។ គេហទំព័រ «CCFR China state-controlled media » វិស័យពាណិជ្ជកម្មសេវាកម្មសម្រេចបាននូវការ វាយទម្លុះថ្មី ក្នុងឆ្នាំ ២០២៤ ទំហំសរុបនៃ ការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនបានកើនឡើង ១៤,៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ការ អនុវត្ត គោលនយោបាយឆ្លងដែនដោយលើកលែងទិដ្ឋាការត្រូវបានពង្រីក ក្របខ័ណ្ឌ ។ ក្នុងឆ្នាំ ២០២៤ ជនបរទេសដែលចូលដែនចិនដោយលើកលែកទិដ្ឋាការមាន ចំនួន ២,០១២ លាននាក់ ដែលកើនឡើង ១,១ដង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print