ខេត្តកណ្ដាល៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី២ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា មានផ្លូវ មានក្តីសង្ឃឹម។
“កោះចូរ៉ាម – ស្វាយរមៀត” ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងក្រាលបេតុង ប្រវែង ៤,១៩ គ.ម កម្រាលបេតុង ប្រវែង ១,០៦គ.ម តភ្ជាប់ពីភូមិលើ ឃុំស្វាយរមៀត ទៅដល់ភូមិព្រែកតាបែន ឃុំកោះចូមរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
...
ដែលអាចឱ្យប្រជាពលរដ្ឋសរុបចំនួន ២ ៦១៧គ្រួសារ ស្មើនឹង ១២ ៤៤២នាក់ នាក់ ស្រី ៦ ៤០០ នាក់ ធ្វើការអាស្រ័យផលពីផ្លូវមួយនេះ ក្នុងការរស់នៅ និងប្រកបការងារជាប្រចាំថ្ងៃរបស់ពួកគាត់៕