ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅក្នុងប្រទេសជប៉ុន ប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសចេញ

ចែករំលែក៖

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅក្នុងទីក្រុង Ofunato បានឆាបឆេះផ្ទៃដីប្រហែល 1,200 ហិកតា ដែលជាទំហំដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ។

ថ្ងៃទី 2 ខែមីនា ប្រទេសជប៉ុននៅតែតស៊ូដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏គួរឱ្យភ័យខ្លាចនៅក្នុងព្រៃនៃទីក្រុង Ofunato ក្នុងខេត្ត Iwate ភាគខាងជើង។ នេះជាភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងប្រទេសក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។
កាសែត Japan Times ដែលដកស្រង់ព័ត៌មានពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យរបស់ប្រទេសជប៉ុន បាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅថ្ងៃទី 26 ខែកុម្ភៈ។ គិតត្រឹមថ្ងៃនេះ ភ្លើងឆេះព្រៃត្រូវបានគេប៉ាន់ប្រមាណថាបានរាលដាលពាសពេញផ្ទៃដីប្រហែល 1,800 ហិកតា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។
អ្នកនាំពាក្យទីភ្នាក់ងារបាននិយាយថា “យើងកំពុងពិនិត្យមើលទំហំនៃតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែនេះគឺជាភ្លើងឆេះព្រៃដ៏ធំបំផុតចាប់តាំងពីភ្លើងឆេះព្រៃឆ្នាំ 1992” ដោយសំដៅទៅលើភ្លើងនៅ Kushiro, Hokkaido ក្នុងឆ្នាំ 1992 ដែលបានឆេះប្រហែល 1,030 ហិកតា ។
អាជ្ញាធរមូលដ្ឋានក៏បានរាយការណ៍ថា ភ្លើងឆេះព្រៃបានបំផ្លាញផ្ទះជាង ៨០ខ្នង គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ។
អ្នកពន្លត់អគ្គីភ័យប្រហែល 1,700 នាក់ត្រូវបានចល័តមកពីទូទាំងប្រទេសដើម្បីជួយគ្រប់គ្រងភ្លើង។ AFP បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ថា មនុស្សប្រហែល 2,000 នាក់បានជម្លៀសចេញពីតំបន់ជុំវិញទីក្រុង Ofunato ទៅកាន់ផ្ទះរបស់សាច់ញាតិ ខណៈដែលជាង 1,200 នាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។
ប៉ូលិសមូលដ្ឋានបានរកឃើញសាកសពមនុស្សម្នាក់ត្រូវភ្លើងឆេះនៅថ្ងៃទី២៧ ខែកុម្ភៈ។ មូលហេតុនៃភ្លើងឆេះព្រៃនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print