បណ្តាប្រទេសលោកខាងលិច ប្រឈមការបែកបាក់គ្នា ប្រមុខ NATO អំពាវនាវឱ្យអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ត្រូវតែបន្តសាមគ្គីភាព

ចែករំលែក៖

សារព័ត៌មាន AFP អគ្គលេខាធិការនៃអង្គការ NATO លោក Mark Rutte កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ចាំបាច់ត្រូវតែបន្តរួមសាមគ្គីគ្នា ដើម្បីអាចធានាបានសន្តិភាពរឹងមាំឋិតថេរមួយ នៅអ៊ុយក្រែន។

លោក Rutte បាននិយាយដូច្នេះថា «ខ្ញុំបាននិយាយទូរស័ព្ទពីរលើកហើយ នាពេលនេះ ជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី។ ខ្ញុំបានប្រាប់លោក ហ្សេលេនស្គី ថា ពួកយើងទាំងអស់គ្នាចាំបាច់ត្រូវរក្សាសាមគ្គីភាព គឺសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ដើម្បីសម្រេចបានសន្តិភាពរឹងមាំឋិតថេរមួយ សម្រាប់អ៊ុយក្រែន»។
ការលើកឡើងរបស់ប្រមុខ NATO រូបនេះ គឺកើតមានមួយថ្ងៃ បន្ទាប់ពីលោក ហ្សេលេនស្គី បានប៉ះទង្គិចសម្តីគ្នាយ៉ាងខ្លាំងក្លា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន។ លោក Rutte បានបន្ថែមថា លោក ហ្សេលេនស្គី ចាំបាច់ត្រូវតែរកមធ្យោបាយ ដើម្បីស្តារទំនាក់ទំនងរបស់លោកឡើងវិញ ជាមួយលោក ត្រាំ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print