ជនបរទេសម្នាក់សង្ស័យស្រវឹងបើករថយន្ដបុកក្បាលព្រួញថ្មពុះចែកផ្លូវបណ្ដាលឲ្យវៀចមួយកង់

ចែករំលែក៖

​ ភ្នំពេញ៖ សង្ស័យស្រវឹងស្រា​ បុរសជនជាតិបរទេសម្នាក់បើករថយន្ដម៉ាក ហាយលែនឌ័រ រេចង្កូទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវវៀចមួយកង់ ចំណែករថយន្ដរងការខូចខាតដាច់កាឡេកង់ខាងឆ្វេង​ កាលពីវេលាម៉ោង ០២និង០០នាទី យប់រំលង់អាធ្រាត្រឈានចូលថ្ងៃ ០២ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ២៨៩ ត្រង់ចំណុចមុខស្លាកផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្ដបង្កហេតុមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ 2AT- 0066 បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនធម្យម ខណះពេលបើកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវបណ្ដាលវៀចមួយកង់ ចំណែករថយន្ដដាច់កាឡេកង់ខាងឆ្វេងមិនអាចបន្ដទៅមុខបាន និងបានផ្ទុះពោងសុវត្ថិភាពភាពផងដែរ ។
ដោយឡែកម្ចាស់រថយន្ដបង្កប្រជាពលរដ្ឋបានសង្កេតឃើញថា ប្រហែលជាស្រវឹងស្រាទើបបើករថយន្ដមកបុកបែបនេះ​ តែសំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។

...

​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុបានធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាសវែងយករថយន្ដបង្កខាងលើទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print